កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម - អ៊ីតាលីលើកទី ៣

(VOVWORLD) -នាថ្ងៃទី ១០ ខែកក្កដា នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក Be Xuan Truong អនុរដ្ឋមន្ត្រីការពារជាតិវៀតណាម និង លោក Angelo Tofalo រដ្ឋលេខាធិការការពារជាតិ អ៊ីតាលីបានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម - អ៊ីតាលីលើកទី ៣។
កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម - អ៊ីតាលីលើកទី ៣ - ảnh 1 លោកឧត្តមសេនីយ៍ឯក Be Xuan Truong អនុរដ្ឋមន្ត្រីការពារជាតិវៀតណាម និង លោក Angelo Tofalo រដ្ឋលេខាធិការការពារជាតិ អ៊ីតាលី (ប្រភព: qdnd.vn)

នៅទីនេះ លោកឧត្តមសេនីយ៍ឯក Be Xuan Truong និងលោក Angelo Tofalo បានពិភាក្សាអំពីស្ថានភាពពិភពលោក និងតំបន់ ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរបានឯកភាពគ្នាលើរាល់ខ្លឹមសារ និងវិធានការជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ជាពិសេសគឺការពង្រីកថែមទៀតនូវប្រសិទ្ធភាពនៃយន្តការសន្ទនាគោលនយោបាយការពារជាតិថ្នាក់
អនុរដ្ឋមន្ត្រីការពារជាតិ និងក្រុមការងារទទួលបន្ទុកកិច្ចសហប្រតិបត្តិការការពារជាតិ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការលើបណ្ដាយន្តការ និងវេទិការពហុភាគី;រក្សាកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាល ជាពិសេសគឺការបណ្តុះបណ្តាលភាសា; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ តាមរយៈការផ្លាស់ប្ដូរអ្នកជំនាញខាងរក្សាសន្តិភាព; បង្កើតយន្តការសហប្រតិបត្តិការអន្តរជាតិ ដែលទាក់ទិនដល់ការជំនះពុះពារលើផលវិបាកដោយសារគ្រាប់បែកមីននៅវៀតណាមជាដើម។

នារសៀលថ្ងៃដដែល នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក  Phan Van Giang ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្រ្តីការពារជាតិវៀតណាមបានទទួលជួបជាមួយ លោក Angelo Tofalo រដ្ឋលេខាធិការការពារជាតិ អ៊ីតាលីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ