កិច្ចសន្ទនាជាន់ខ្ពស់លើកទី ៥ ស្តីពីកសិកម្មវៀតណាម - ជប៉ុន

(VOVWORLD) - នារសៀលថ្ងៃទី ១២ ធ្នូ បានប្រព្រឹត្តទៅសន្និសីទ អនឡាញស្តីពី  “កិច្ចសន្ទនាជាន់ខ្ពស់លើកទី ៥ រវាងរដ្ឋមន្ត្រីកសិកម្ម វៀតណាម - ជប៉ុន” និង “វេទិកាសហប្រតិបត្តិការសហគ្រាសសាធារណៈឯកជនវៀតណាម - ជប៉ុន”។  
កិច្ចសន្ទនាជាន់ខ្ពស់លើកទី ៥ ស្តីពីកសិកម្មវៀតណាម - ជប៉ុន - ảnh 1 ទិដ្ឋភាពនៃកិច្ចសន្ទនា (រូបថត៖ ការសែតឧស្សាហកម្មនិងពាណិជ្ជកម្ម)

ក្នុងក្របខ័ណ្ឌនៃកិច្ចសន្ទនានេះ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Nguyen Xuan Cuong និងរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជប៉ុន លោក Kataro Nogami បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងភាគីទាំងពីរស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាក្នុងប្រព័ន្ធធារាសាស្រ្ត និងប្រព័ន្ធបង្ហូរទឹក ក៏ដូចជា ការពារធនធានសមុទ្រ គ្រប់គ្រងប្រកបដោយការទទួលខុសត្រូវក្នុងស័យជល ផល។ ទាក់ទងនឹងទស្សនវិស័យនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មរវាងភាគីទាំងពីរនាពេលខាងមុខ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Nguyen Xuan Cuong បានអះអាងថា ជប៉ុនជាប្រទេសមួយដែលមានវិស័យកសិកម្មទំនើប និងមានសក្តានុពលខ្ពស់ក្នុងការជំរុញពាណិជ្ជកម្ម ជំរុញការវិនិយោគផ្ទាល់ពីបរទេស (FDI)។

បន្ទាប់ពីកិច្ចសន្ទនាជាន់ខ្ពស់ស្តីពីកសិកម្មវៀតណាម - ជប៉ុន រដ្ឋមន្ត្រីនៃភាគីទាំងពីរបានចូលរួមនិងថ្លែងសុន្ទរកថាបើក “កិច្ចសហប្រតិបត្តិការកសិកម្មសាធារណៈ-ឯកជនវៀតណាម - ជប៉ុន” ដោយមានការចូលរួមរបស់សហគ្រាសចំនួន ១០០ នៃប្រទេសចំនួន ២។ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Nguyen Xuan Cuong បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលវៀត ណាមតែងតែអមដំណើរនិងបង្កើតឱកាសសម្រាប់អាជីវកម្មដើម្បីអភិវឌ្ឍន៍។ យ៉ាងណាមិញ វៀតណាមមានបំណងទាក់ទាញនិងសហការជាមួយសហគ្រាសវិនិយោគនិងអនុវត្តបច្ចេកវិទ្យាខ្ពស់សម្រាប់ផលិតកម្មកែច្នៃ ការអភិរក្សនិងចែកចាយផលិតផលកសិកម្មនិងគ្រឿងឧបភោគបរិភោគផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ