កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើវិស័យអប់រំរវាងវៀតណាមនិងហុងគ្រី

(VOVWORLD) - លោក Janos Csak បានសង្កត់ធ្ងន់ថា គោលនយោបាយរបស់រដ្ឋាភិបាលហុងគ្រីគឺតែងតែពង្រីកទំនាក់ទំនងសហប្រតិបត្តិការទៅកាន់បណ្តាប្រទេសអាស៊ី ហើយវៀតណាមតែងតែជាដៃគូសំខាន់របស់ហុងគ្រី។ 
កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើវិស័យអប់រំរវាងវៀតណាមនិងហុងគ្រី - ảnh 1រដ្ឋមន្ត្រីទាំងពីររូបជូនវត្ថុអនុស្សាវរីយ៍ (រូបថត៖ VOV)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅហុងគ្រី របស់ប្រធានរដ្ឋ សភា លោក Vuong Dinh Hue នាព្រឹកថ្ងៃទី ២៨ ខែមិថុនា (ម៉ោងក្នុងតំបន់) រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាលលោក Nguyen Kim Son បានជួបធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងនវានុវត្តន៍របស់ហុងគ្រី លោក Janos Csak ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ និងបណ្តុះបណ្តាលរវាងប្រទេសទាំងពីរនាពេលខាងមុខ។

លោករដ្ឋមន្ត្រី Nguyen Kim Son មានបំណងចង់បន្តមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជំរុញការអប់រំ និងបណ្តុះបណ្តាលយ៉ាងទូលំទូលាយជាមួយប្រទេសហុងគ្រី ជាពិសេសក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាល និងពង្រីកកម្មវិធីបណ្តុះបណ្តាលនិស្សិតអន្តរជាតិ បំពេញតម្រូវការសិក្សារបស់សិស្សានុសិស្សមួយចំនួនធំនៅវៀត ណាមនាពេលបច្ចុប្បន្ន។ លោករដ្ឋមន្ត្រីបានស្នើថា វិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលនាពេលខាងមុខ គឺវិស័យឱសថ បន្ទាប់មកគឺវិស័យកសិកម្ម។

រីឯខ្លួនវិញ លោក Janos Csak បានសង្កត់ធ្ងន់ថា គោលនយោបាយរបស់រដ្ឋាភិបាលហុងគ្រីគឺតែងតែពង្រីកទំនាក់ទំនងសហប្រតិបត្តិការទៅកាន់បណ្តាប្រទេសអាស៊ី ហើយវៀតណាមតែងតែជាដៃគូសំខាន់របស់ហុងគ្រី។ លោក Janos Csak ជឿជាក់ថា អនុស្សរណៈនៃការយោគយល់គ្នាទាំង ៩ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី ២៧ ខែមិថុនា នៅពេលត្រូវបានអនុវត្តន៍នឹងប្រកប ដោយប្រសិទ្ធភាព ហើយនឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងប្រទេសទាំងពីរបន្ថែមទៀតជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ