កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងអាស៊ាននិងកាណាដា

(VOVWORLD) - កិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការរួមអាស៊ាន - កាណាដា (ACJCC)លើកទី ៨ បានប្រារព្ធធ្វើឡើងនាថ្ងៃទី ២៥ ខែកុម្ភៈនៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ានប្រចាំទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ី។
កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងអាស៊ាននិងកាណាដា - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN)

នៅក្នុងកិច្ចប្រជុំនេះភាគីទាំងពីរបានពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការដោយក្នុងនោះបានឯកភាពគ្នាអនុវត្តកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយលើសសរស្ដម្ភទាំងបីគឺនយោបាយ - សន្តិសុខសេដ្ឋកិច្ចនិងវប្បធម៌ - សង្គម ហើយផ្តោតលើវិស័យមួយចំនួនដូចជាការប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែនពាណិជ្ជកម្ម - វិនិយោគសហគ្រាសតូចបំផុតសហគ្រាសធុនតូចនិងមធ្យមវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសន្តិសុខបញ្ដាញអ៊ីនធឺណិតទីក្រុងឆ្លាតការបម្រែបម្រួលអាកាសធាតុនិងការគ្រប់គ្រងគ្រោះមហន្តរាយក៏ដូចជាការបង្កាទប់ស្កាត់ជំងឺរាតត្បាតជាដើម។ ភាគីទាំងពីរក៏បានសន្យាថានឹងសម្របសម្រួលឲ្យបានបញ្ចប់នូវផែនការសកម្មភាពរួមអាស៊ាន - កាណាដាដំណាក់កាលថ្មី២០២១-២០២៥ ដើម្បីដាក់ជូនសន្និសីទរដ្ឋមន្រ្តីអាស៊ាន - កាណាដានៅដើមខែសីហាឆ្នាំ ២០២០ ដ្វើការអនុម័ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ