កិច្ចសហប្រតិបតិ្តការអន្តរជាតិលើការបង្ការប្រឆាំងបទល្មើសប្រើប្រាស់បច្ចេកវិទ្យាខ្ពស់

កិច្ចសហប្រតិបតិ្តការអន្តរជាតិលើការបង្ការប្រឆាំងបទល្មើសប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ - ảnh 1
ក្រុមប្រធានសន្និសីទនេះ (រូបថត៖antv.gov.vn)


(VOVworld) - នាព្រឹកថ្ងៃទី២៩ តុលា សន្និសីទអំពីការបង្កើនកិច្ចសហប្រតិបតិ្តការអន្តរ
ជាតិលើការបង្ការប្រឆាំងបទល្មើសដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់រំលោភសណ្ដាប់
ធ្នាប់ សុវត្ថិភាពសង្គម បានបើកនៅរដ្ឋធានីហាណូយនៃប្រទេសវៀតណាម ដោយ
មានការចូលរួមរបស់អ្នកជំនាញការអន្តរជាតិខាងសន្តិសុខបណ្ដាញដំណាងបណ្ដា
ស្ថាប័ន អង្គការជំនាញអំពីការបង្ការប្រឆាំងបទល្មើសប្រើប្រាស់បច្ចេកវិទ្យាខ្ពស់នៃ
ប្រទេសនានា។នេះគឺជាលើកដំបូងសន្និសីទនេះត្រូវបានរៀបចំឡើងនៅវៀតណាម គឺសំដៅជំរុញការខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិក្នុងកិច្ចសហប្រតិបតិ្តការ
ផ្លាស់ប្ដូរព័តមាន សហការស៊ើបអង្កេតបទល្មើសប្រើប្រាស់បច្ចេកវិទ្យាខ្ពស់រវាង
បណ្ដាប្រទេស។ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមលោក
Le Quy Vuong បានអះអាងថា វៀតណាមសន្យារក្សាកិច្ចសហប្រតិបតិ្តការអន្តរជាតិ
លើការបង្ការប្រឆាំងបទល្មើស ដែលក្នុងនោះមានបទល្មើសប្រើប្រាស់បច្ចេកវិទ្យា
ខ្ពស់ ព្រមទាំងមានបំណងបង្កើតនិងបង្កើនទំនាក់ទំនងសហប្រតិបតិ្តការជាមួយ
ស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងឡាយលើពិភពលោកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ