កិច្ចសហប្រតិបត្តិការអាស៊ាន-ចិន៖ បញ្ជាក់ការប្ដេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាចាំបាច់បន្ទាន់នៃតំបន់

(VOVWORLD) - នៅឯកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន លោករដ្ឋមន្រ្តីការបរទេស Bui Thanh Son បានថ្លែងសុន្ទកថា ក្នុងនោះបញ្ជាក់រាល់សមិទ្ធផលទាំងអស់ដែលសម្រេចបានក្នុង អំឡុងពេល៣០ឆ្នាំកន្លងមក គឺជាសក្ខីភាពនៃទំនាក់ទំនងភាពជាដៃគូប្រកបដោយ ចីរភាព ជំនឿទុកចិត្ត និងផលប្រយោជន៍ទៅវិញទៅមករវាងអាស៊ាននិងចិន។ 

កិច្ចសហប្រតិបត្តិការអាស៊ាន-ចិន៖ បញ្ជាក់ការប្ដេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាចាំបាច់បន្ទាន់នៃតំបន់ - ảnh 1ទិដ្ឋភាពនៅកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន។ (រូបថត៖ VNA)
កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ត្រូវបានរៀបចំឡើងនាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នៅ Chong Qing ប្រទេសចិន ដើម្បីរំលឹកខួប៣០ឆ្នាំនៃទំនាក់ ទំនងភាពជាដៃគូអាស៊ាន-ចិន (១៩៩១-២០២១)។ ឆ្លៀតឱកាសនេះដែរ កិច្ចប្រជុំរដ្ឋ មន្រ្តីការបរទេសមេគង្គ-ឡានឆាងលើកទី៦ (MLC ៦) ក៏បានប្រព្រឹត្តទៅនាថ្ងៃទី៨ ខែ មិថុនា ផងដែរ ដែលគូសសញ្ញារយៈពេល៥ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍរបស់យន្តការ សហប្រតិបត្តិការ MLC។ រដ្ឋមន្រ្តីការបរទេស លោក Bui Thanh Son បានដឹកនាំគណៈ ប្រតិភូវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំ។
ឆ្លើយអ្នកសារព័ត៌មានវៀតណាមអំពីលទ្ធផលនៃកិច្ចប្រជុំ លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីការបរទេសនិងជាប្រធានមន្ត្រីជាន់ខ្ពស់ (SOM) វៀតណាម បាន សង្កត់ធ្ងន់ថា ក្រៅពីអត្ថន័យនៃការរំលឹកខួបអនុស្សាវរីយ៍នោះ កិច្ចប្រជុំទាំងនេះក៏ជា ឱកាសសម្រាប់រដ្ឋមន្រ្តីការបរទេសនានា ពិនិត្យឡើងវិញ វាយតម្លៃពីកិច្ចសហប្រតិបត្តិ ការ ជួបពិភាក្សាគ្នាហើយលើកឡើងទិសដៅដើម្បីអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន និងយន្ត ការ MLC នាពេលខាងមុខ ក៏ដូចជាចូលរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយវិបុលភាពនៅតំបន់ផងដែរ។
វាយតម្លៃចំពោះការចូលរួមវិភាគទានរបស់គណៈប្រតិភូវៀតណាមនៅកិច្ចប្រជុំទាំងពីរនេះ លោកអនុរដ្ឋមន្រ្តីការបរទេស Nguyen Quoc Dung បានឲ្យដឹងថា នៅឯ កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន លោករដ្ឋមន្រ្តីការបរទេស Bui Thanh Son បានថ្លែងសុន្ទកថា ក្នុងនោះបញ្ជាក់រាល់សមិទ្ធផលទាំងអស់ដែលសម្រេចបានក្នុង អំឡុងពេល៣០ឆ្នាំកន្លងមក គឺជាសក្ខីភាពនៃទំនាក់ទំនងភាពជាដៃគូប្រកបដោយ ចីរភាព ជំនឿទុកចិត្ត និងផលប្រយោជន៍ទៅវិញទៅមករវាងអាស៊ាននិងចិន។ លោក រដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ដើម្បីឆ្ពោះទៅអនាគត វៀតណាមនឹងរួមជាមួយប្រទេស អាស៊ានដទៃ និង ចិនបង្កើនយ៉ាងសកម្មនូវកិច្ចសន្ទនានយោបាយ លើកកំពស់ការ យល់ដឹង ការជឿទុកចិត្ត ការគោរពគ្នាទៅវិញទៅមក ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ នាំឲ្យទំនាក់ទំនងរវាងភាគីទាំងពីរក្លាយទៅជាគំរូនៃទំនាក់ទំនងភាព ជាដៃគូប្រកបដោយស្ថិរភាពនិងចីរភាពរវាងប្រទេសជិតខាងនានា។
ពាក់ព័ន្ធដល់ស្ថានភាពពិភពលោកនិងតំបន់ លោករដ្ឋមន្រ្តី Bui Thanh Son បាន រំលេចសារសំខាន់នៃការដែលអាស៊ាននិងចិនត្រូវការខិតខំប្រឹងប្រែងថែរក្សាបរិ យាកាសសន្តិភាព សន្តិសុខ ស្ថិរភាព ការយកច្បាប់ជាគោលនៅតំបន់តាមរយៈសកម្ម ភាពដោយមានទំនួលខុសត្រូវនិងកិច្ចសហប្រតិបត្តិការសុឆន្ទៈ ព្រមទាំងរក្សាភាព អត់ធ្មត់ ដោះស្រាយជម្លោះនិងភាពខុសប្លែកគ្នាដោយសន្តិវិធីផងដែរ។ លោករដ្ឋមន្រ្តីបាន អះអាងថា វៀតណាមនឹងបន្តរួមជាមួយប្រទេសអាស៊ាននានានិងចិនអនុវត្តន៍យ៉ាង ពេញលេញ ប្រកបដោយប្រសិទ្ធភាពនូវ DOC ហើយកសាង COC ឲ្យមានសុពលភាព ប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិនិង UNCLOS ឆ្នាំ១៩៨២។
នៅឯកិច្ចប្រជុំ MLC – ៦ វិញ លោករដ្ឋមន្រ្តី Bui Thanh Son បានបញ្ជាក់ថា ក្នុង នាមជាសមាជិកមានការទទួលខុសត្រូវ ជាដៃគូគួរឲ្យជឿទុកចិត្តនៃសហគមន៍អន្តរជាតិ នោះ វៀតណាមចូលរួមដោយម្ចាស់ការនិងរួមវិភាគទានប្រកបដោយប្រសិទ្ធភាព សម្រាប់កិច្ចសហប្រតិបត្តិការ MLC ចាប់តាំងពីថ្ងៃដំបូងដែលទើបបានបង្កើតឡើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ