កាណាដាបើកចំហលទ្ធភាពបន្តបិទច្រកទ្វារព្រំដែនជាមួយអាមេរិកក្រោយថ្ងៃទី ២១ ខែមិថុនា

(VOVWORLD) - នាយករដ្ឋមន្រ្តី លោក Trudeau បានអះអាងថា ថ្នាក់ដឹកនាំរដ្ឋនានាមានគោលបំណងថា Ottawa នឹងពន្យារសុពលភាពនៃបទបញ្ជាបិទច្រកទ្វារព្រំដែន ហើយក្រុមមន្ត្រីអាមេរិកក៏បានយល់ព្រមដែរ។
កាណាដាបើកចំហលទ្ធភាពបន្តបិទច្រកទ្វារព្រំដែនជាមួយអាមេរិកក្រោយថ្ងៃទី ២១ ខែមិថុនា - ảnh 1 នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau (រូបថត៖ VNA)

នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau នាថ្ងៃទី ១៩ ខែឧសភា បានឲ្យដឹងថា កាណាដានិងសហរដ្ឋអាមេរិកបានឯកភាពគ្នាបន្តបិទខ្សែបន្ទាត់ព្រំដែនរួមរវាងប្រទេសទាំងពីររយៈពេល ៣០ ថ្ងៃបន្ថែមទៀត ពោលគឺដល់ថ្ងៃទី ២១ ខែមិថុនា ចំពោះ សកម្មភាពធ្វើដំណើរដែលមិនចាំបាច់។ គួរកត់សម្គាល់ថា នាយករដ្ឋមន្រ្តី លោក Trudeau ក៏បានបើកចំហលទ្ធភាពពន្យារពេលនៃបទបញ្ជាបិទច្រកទ្វារព្រំដែននេះក្រោយថ្ងៃទី ២១ ខែមិថុនាដដែល។

នៅក្នុងសន្និសីទកាសែតនាថ្ងៃទី ១៩ ឧសភា នាយករដ្ឋមន្រ្តី លោក Trudeau ក៏បានអះអាងថា ថ្នាក់ដឹកនាំរដ្ឋនានាមានគោលបំណងថា Ottawa នឹងពន្យារ សុពលភាពនៃបទបញ្ជាបិទច្រកទ្វារព្រំដែន ហើយក្រុមមន្ត្រីអាមេរិកក៏បានយល់ព្រមដែរ។

សូមបញ្ជាក់ដែរថា កាណាដាកំពុងត្រូវប្រឈមមុខនឹងការសាកល្បងដ៏ធំធេង ខណៈដែលស្ថិតនៅ“ចំណុចក្ដៅគគុកបំផុត ”នៃជំងឺរាតត្បាត COVID-19 នៅលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ