កិត្យានុភាពរបស់វៀតណាមលើវិស័យទេសចរណ៍អន្តរជាតិកាន់តែត្រូវបានពង្រឹង

កិត្យានុភាពរបស់វៀតណាមលើវិស័យទេសចរណ៍អន្តរជាតិកាន់តែត្រូវបានពង្រឹង - ảnh 1
កិត្យានុភាពរបស់វៀតណាមលើវិស័យទេសចរណ៍អន្តរជាតិកាន់តែត្រូវបានពង្រឹង (VNA)


(VOVworld) – នាថ្ងៃទី ៤​ ធ្នូរ ខុទ្ទកាល័យព្យករវិភាគនិងពិគ្រោះយោបល់ដោះ
ស្រាយហានិភ័យ (EIU) ចំណុះសម្ព័ន្ធក្រុមហ៊ុន The Economist (អង់គ្លេស) បាន
ចាត់ទុកថា៖ ផ្នែកទេសចរណ៍ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែពង្រីកតួនាទីសំខាន់
 រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចវៀតណាមដោយមានយថាទស្សន៍វិជ្ជមាន។
រដ្ឋាភិបាលវៀតណាមគប្បីវិនិយោគចូលក្នុងហេដ្ឋារចនាសម្ព័ន្ធដោះស្រាយ
បញ្ហាបរិស្ថានដើម្បីឆ្ពោះទៅគោលដៅកំណើននិរន្តរភាពក្នុងរយៈពេលយូរ
អង្វែង។ តាមទូរលេខស្ថិតិនៃអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបាន
ឲ្យដឹងថា៖ ចំនូនភ្ញៀទេសចរបរទេសមកទស្សនានៅវៀតណាមក្នុងឆ្នាំ ២០១៦
 បន្តកើនឡើងយ៉ាងខ្លាំង។ នាខែវិច្ឆិកាឆ្នាំ ២០១៦ មានភ្ញៀវទេសចរអន្តរជាតិ
ចំនួន ៩ លាននាក់មកទស្សនាវៀតណាមកើនឡើង ២៥% បើប្រៀបនឹងរយៈ
 ពេលដូចគ្នាពីឆ្នាំទៅមិញ។ មិនត្រឹមតែបង្កើតការងារធ្វើបន្ថែមប៉ុណ្ណោះ ទេ
ថែមទាំង ផ្នែកទេសចរណ៍នៅនាំមកឱកាសល្អដើម្បីជំរុញការអភិវឌ្ឍន៍ផ្នែក
លក់រាយននិងសេវ៉ាកម្មមួយចំនួនទៀតផង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ