ក្តីសង្ឃឹមថ្មីសម្រាប់សន្តិភាពនៅតំបន់ Kavkaz

(VOVWORLD) - ការដែលភាគីជម្លោះនៅតំបន់ Nagorno-Karabakh ក្រោមតួនាទីជាអ្នកសម្រុះសម្រួលរបស់រុស្ស៊ី ទទួលបានកិច្ចព្រមព្រៀងឈប់បាញ់ (អនុវត្តន៍ចាប់ពីម៉ោង ០ ថ្ងៃទី ១០ខែវិច្ឆិកា) ត្រូវបានគេរំពឹងថា នឹងក្លាយទៅជាចំណុចគន្លឹះក្នុងដំណើរការដោះស្រាយជម្លោះនៅតំបន់ Kavkaz  ភាគខាងត្បូង។
ក្តីសង្ឃឹមថ្មីសម្រាប់សន្តិភាពនៅតំបន់ Kavkaz       - ảnh 1 ទាហានអាមេនីបានបាញ់ផ្លោងទៅលើកងកម្លាំងអាស៊ែបៃហ្សង់នៅតំបន់ជម្លោះ  (រូបថត៖ AFP / VNA)

កិច្ចព្រមព្រៀងឈប់បាញ់នេះ គឺថាសេចក្ដីថ្លែងការណ៍រួមត្រីភាគី ថ្នាក់ប្រមុខរដ្ឋ ដែលត្រូវបាន ប្រធានាធិ បតីនៃប្រទេសអាមេនី អាហ្សែបែ ហ្សង់ និងរុស្ស៊ីចុះហត្ថលេខា។ ប្រតិកម្មចំពោះកិច្ចព្រមព្រៀងនេះ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានអំពាវនាវឱ្យមានដំណោះស្រាយនយោបាយ យូរអង្វែង សម្រាប់ជម្លោះនៅតំបន់ Nagorno-Karabakh។ នាថ្ងៃដដែល ប្រធានាធិបតីអាស៊ែបៃ ហ្សង់ លោក Ilham Aliyev និងសមភាគីទួរគីលោក Tayyip Erdogan បានពិភាក្សាអំពីការបង្កើតមជ្ឈមណ្ឌលរក្សាសន្តិភាពរុស្ស៊ី - ទួរគី ដើម្បីឃ្លាំមើលបទឈប់បាញ់ដែលមានទីតាំងនៅខាងក្រៅ Nagorno-Karabakh ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ