កំពង់ផែកុងតឺន័រអន្តរជាតិ Hai Phong ទទួលស្វាគមន៍ចំពោះនាវាអន្តរប៉ាស៊ីហ្វិកដែលផ្ទុកចំណុះ ១៣២ ពាន់តោន

(VOVWORLD) - នាព្រឹកថ្ងៃទី ៧ ឧសភា កំពង់ផែកុងតឺន័រអន្តរជាតិ Hai Phong (HICT) បានទទួលស្វាគមន៍នាវា Wan hai 805 មានចំណុះ ១៣២.000 តោន ដែលជានាវាធំបំផុតមិនធ្លាប់មានកាលពីមុនមក ពីកំពង់ផែ HICT អន្តរប៉ាស៊ីហ្វិកទៅកាន់ប៉ែកខាងលិចនៃប្រទេសអាមេរិក។
កំពង់ផែកុងតឺន័រអន្តរជាតិ Hai Phong  ទទួលស្វាគមន៍ចំពោះនាវាអន្តរប៉ាស៊ីហ្វិកដែលផ្ទុកចំណុះ ១៣២ ពាន់តោន - ảnh 1 នាវា Wan hai 805

ព្រឹត្តិការណ៍នេះបន្តអះអាងពីសមត្ថភាពទទួលនាវាដែលមានចំណុះធ្ងន់នៅកំពង់ផែកុងតឺន័រអន្តរជាតិ Hai Phong (HICT) ក៏ដូចជាគូសសញ្ញាសំខាន់មួយសម្រាប់ការអភិវឌ្ឍសេវាកម្មដឹកជញ្ជូនកុងតឺន័រតាមផ្លូវសមុទ្រឆ្លងកាត់មហាសមុទ្រដោយផ្ទាល់ពីកំពង់ផែ HICT។ អនុរដ្ឋមន្ត្រីក្រសួងគមនាគមន៍និងដឹកជញ្ជូនវៀតណាម លោក Nguyen Van Cong បានឱ្យដឹងថា៖

«ការទទួលស្វាគមន៍នាវាខ្នាតធំទាំងនេះមានសារៈសំខាន់យ៉ាងខ្លាំងណាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមដោយមិនត្រឹមតែសំរាប់តំបន់សេដ្ឋកិច្ចស្នូលនៃទីក្រុង Hai Phong - Quang Ninh ប៉ុណ្ណោះទេ ថែមទាំងសំរាប់តំបន់សេដ្ឋកិច្ចនៅភាគខាងជើងវៀតណាមទៀតផង។ យើងខ្ញុំសង្ឃឹមថានាពេលខាងមុខ វៀតណាមនឹងបន្តសាកល្បងបន្តទៀតដើម្បីទទួលស្វាគមន៍នាវាដឹកទំនិញដែលមានចំណុះ ១៦០ ពាន់តោនផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ