កំពង់ផែដាណាំងបើកសម្ពោធខ្សែដឹកជញ្ជូនត្រង់ទៅកាន់ជប៉ុន

(VOVWORLD) - ក្រុមហ៊ុននាវា SITC បានបើកសម្ពោធជាផ្លូវការខ្សែដឹកជញ្ជូនសេវាកម្ម ដាណាំង-ជប៉ុន នៅកំពង់ផែដាណាំង។ ខ្សែដឹកជញ្ជូននេះនឹងចាប់ផ្ដើមពីកំពង់ផែ ដាណាំង ហើយឆ្លងកាត់ទីក្រុងNingbo និង Shanghai របស់ប្រទេសចិន ហើយ ទីក្រុង Hakata និងទីក្រុង Moji របស់ជប៉ុន។

លោក Nguyen Huu Sia អគ្គនាយក ក្រុមហ៊ុនភាគហ៊ុនកំពង់ផែដាណាំង បានអោយដឹងថា៖         “ខ្សែដឹកជញ្ជូនត្រង់ទៅជប៉ុននឹងជួយសន្សំសម្ចៃពេលវេលាដឹកជញ្ជូន។ មុន នេះត្រូវចំណាយរយៈពេល១២ថ្ងៃ ប៉ុន្តែឥឡូវនេះបានចុះនៅត្រឹម៧ថ្ងៃតែ ប៉ុណ្ណោះ។ ខ្សែដឹកជញ្ជូននេះនឹងធ្វើអោយទំនិញនៃតំបន់ភាគកណ្ដាលទាំងមូល ជាពិសេសគឺទំនិញនាំចេញទៅជប៉ុន នឹងត្រូវបានប្រមូលផ្ដុំនៅកំពង់ផែ ដាណាំង”។

        ក្នុងឆ្នាំ២០១៨ បរិមាណទំនិញឆ្លងកាត់កំពង់ផែដាណាំងគឺ៨លាន៦សែន តោន។ ក្នុងឆ្នាំ២០១៩ កំពង់ផែននេះគ្រោងនឹងទទួលបរិមាណទំនិញចំនួន៩លាន តោន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ