កម្ពុជា - ចិនពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

(VOVWORLD) - នៅខាងក្រៅកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន - ចិន និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ - ឡានឆាងលើកទី ៦ ដែលបានប្រព្រឹត្តិទៅនៅទីក្រុង Chongqing ប្រទេសចិននោះ កាលពីថ្ងៃទី ៨ ខែមិថុនា លោក ប្រាក់សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា មានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi។
កម្ពុជា - ចិនពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី - ảnh 1រដ្ឋមន្រ្តីមេគង្គ - ឡានធឿងថតរូបអនុស្សាវរីយ៍  (រូបថត៖ cand.com.vn)

ភាគីទាំងពីរបានអះអាងពីការប្តេជ្ញាចិត្តពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានឯកភាពគ្នាពន្លឿនបែបបទក្នុងប្រទេស ដើម្បីផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) កម្ពុជា - ចិន ឆ្ពោះទៅរកការជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ។

ក្នុងឱកាសនេះ ចិនបានសន្យានាំចូលកសិផលបន្ថែម ជាពិសេសគឺផ្លែស្វាយនិងអង្ករពីកម្ពុជា ព្រមទាំងជួយឧបត្ថម្ភកម្ពុជាវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន  ៥ សែនដូសបន្ថែម ក៏ដូចជាផ្ដល់ឲ្យកម្ពុជាវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ៤,៥ លានដូសបន្ថែមទៀតនៅខែមិថុនានេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ