កម្ពុជាជ្រើសរើសយកវ៉ាក់សាំង AstraZeneca ដើម្បីចាក់បង្ការ​ជំងឺរាតត្បាត​កូវីដ ១៩

(VOVWORLD) - សម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថានឹងទទួលការចាក់វ៉ាក់សាំង AstraZeneca COVID-19 នៅថ្ងៃទី ៤ ខែមីនាឆ្នាំ ២០២១ ។ 
កម្ពុជាជ្រើសរើសយកវ៉ាក់សាំង AstraZeneca ដើម្បីចាក់បង្ការ​ជំងឺរាតត្បាត​កូវីដ ១៩ - ảnh 1សម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់សម្ដេចហ៊ុនសែន)

នៅលើហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី ២៨ ខែកុម្ភៈ សម្តេចហ៊ុនសែន បានឲ្យដឹងថា វ៉ាក់សាំងឈ្មោះ អាស្រ្តាហ្សេនី កា (AstraZeneca) ដែលផលិតនៅឥណ្ឌាចំនួន ៣២៤,០០០ដូស នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅថ្ងៃទី ២ ខែមិនា ឆ្នាំ ២០២១។

នេះគឺជាចំនួនវ៉ាក់សាំង បង្ការកូវីដ ១៩ ដើមដំបូង ដែលជាជំនួយបឋមផ្តល់ដោយមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) សម្រាប់កម្ពុជា។ តាមផែនការ COVAX នឹងផ្តល់វ៉ាក់សាំងបង្ការកូវីដ ១៩ ប្រមាណ  ៦,៤ លានដូស ស្នើនឹង ២០% នៃចំនួនប្រជាជន (៣,២ លាននាក់) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ