កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧

(VOVWORLD) - ឆ្លើយបទសម្ភាសន៍កាសែត Khmer Times លោក គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាបានឲ្យដឹងថា នេះជាកិច្ចប្រជុំដ៏សំខាន់ ក្នុងបរិបទដែលតំបន់ទាំងមូលកំពុងជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន។ 

កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ - ảnh 1លោក គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា។ (រូបថត៖ khmertimeskh)
លេខាធិការដ្ឋាននៃមហាអនុតំបន់មេគង្គបានឲ្យដឹងថា កម្ពុជានឹងរៀបចំកិច្ចប្រជុំ កំពូលនៃកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គលើកទី៧ (GMS 7) តាមប្រព័ន្ធ វីដេអូ នាថ្ងៃទី២៥ មីនា ខាងមុខនេះ សំដៅពិភាក្សាអំពីជម្ងឺរាតត្បាត កូវីដ ១៩ និង ស្ថានភាពប្រទេសមីយ៉ាន់ម៉ា។
ឆ្លើយបទសម្ភាសន៍កាសែត Khmer Times លោក គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាបានឲ្យដឹងថា នេះជាកិច្ចប្រជុំដ៏សំខាន់ ក្នុងបរិបទដែលតំបន់ទាំងមូលកំពុងជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន។ នៅកិច្ច ប្រជុំនេះ បណ្ដាតំណាងរបស់កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាម នឹងពិភាក្សា គ្នាដើម្បីស្វែងរកដំណោះស្រាយសម្រាប់បញ្ហាជម្ងឺរាតត្បាត កូវីដ ១៩ ក៏ដូចជាការជំនះ ពុះពារលើផលប៉ះពាល់ដែលបង្កឡើងដោយជម្ងឺរាតត្បាតផងដែរ។ លោក គិន ភា បានឲ្យ ដឹងថែមទៀតថា អង្គប្រជុំក៏នឹងពិភាក្សាអំពីស្ថានភាពដែលពិបាកទាយទុកជាមុន នៅមីយ៉ាន់ម៉ានាបច្ចុប្បន្ន ដើម្បីស្វែងរកដំណោះស្រាយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ