កម្ពុជាបើកច្រកទ្វារព្រំដែនថ្មីបន្ថែមទៀតជាមួយវៀតណាម

(VOVWORLD) - នាថ្ងៃទី៧ កញ្ញា ក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជាបានបញ្ជាក់ថា ក្រសួងនេះបានធ្វើជាអធិបតីនៅកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាអំពីការបើកច្រកទ្វារព្រំដែនថ្មីបន្ថែមទៀតជាមួយវៀតណាម សំដៅកាត់បន្ថយស្ថានភាពកកស្ទះរថយន្តកុងតឺន័រយ៉ាងធ្ងន់ធ្ងរនៅច្រកទ្វារព្រំដែនបាវិត-ម៉ុកបៃ នាបច្ចុប្បន្ននេះ។

ក្នុងគោលដៅជំរុញសកម្មភាពដឹកជញ្ជូនទំនិញឆ្លងដែនជាមួយវៀតណាមនោះ កម្ពុជានឹងបើកច្រកទ្វារព្រំដែនអន្តរជាតិ ព្រៃវល្លិ៍ បន្ថែមទៀតនៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលជាប់ជាមួយខេត្តឡុងអាន ប្រទេស វៀតណាម។ នាបច្ចុប្បន្ន ការកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធនៃច្រកទ្វារព្រំដែន ព្រៃវល្លិ៍ ត្រូវបានសម្រេចរួចរាល់ហើយ។ ក្រសួងសាធារណៈការនិងដឹកជញ្ជូនកម្ពុជាកំពុងស្រាវជ្រាវការលើកកម្រិតកំណាត់ផ្លូវចូលច្រកទ្វារព្រំដែន ព្រៃវល្លិ៍ ប្រវែង២៥គីឡូម៉ែត្រដើម្បីសម្រួលដល់សកម្មភាពដឹកជញ្ជូនបន្ទាប់ពីច្រកទ្វារព្រំដែនថ្មីនេះត្រូវបានបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ។

រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជាលោក ស៊ុន ចាន់ថុល បានជម្រាបថា សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន នឹងអញ្ជើញធ្វើជាអធិបតីនៅពិធីបើកសម្ពោធច្រកទ្វារព្រំដែនអន្តរជាតិ ព្រៃវល្លិ៍ ។

មុននោះ នាថ្ងៃទី៧ កញ្ញា ក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជាបានបញ្ជាក់ថា ក្រសួងនេះបានធ្វើជាអធិបតីនៅកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាអំពីការបើកច្រកទ្វារព្រំដែនថ្មីបន្ថែមទៀតជាមួយវៀតណាម សំដៅជួយកាត់បន្ថយស្ថានភាពកកស្ទះរថយន្តកុងតឺន័រយ៉ាងធ្ងន់ធ្ងរនៅច្រកទ្វារព្រំដែនបាវិត-ម៉ុកបៃនាបច្ចុប្បន្ននេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ