កម្ពុជា​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩ វិច្ឆិកា​(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០)

(VOVWORLD) - នៅថ្ងៃទី៩ វិច្ឆិកា ២០២០ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជាបាន ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០)។ 
កម្ពុជា​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩ វិច្ឆិកា​(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០) - ảnh 1ពិធីរំលឹកខួបលើកទី៦៧នៃបុណ្យឯករាជ្យជាតិកម្ពុជា (០៩/១១/១៩៥៣-០៩/១១/២០២០) ដែលបានរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា 

ពិធីរំលឹកខួបលើកទី៦៧នៃបុណ្យឯករាជ្យជាតិកម្ពុជា (០៩/១១/១៩៥៣-០៩/១១/២០២០) ដែលបានរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាពុំមានវត្តមាននៅក្នុងពិធីនេះទេ ដោយសម្តេចនាយករដ្ឋមន្ត្រី ជាប់នៅក្នុងបំរាមការធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃ។

កម្ពុជា​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩ វិច្ឆិកា​(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០) - ảnh 2 តំណាងកងកម្លាំងប្រដាប់អាវុធ អង្គការមហាជន សមាគមយុវជន និងនិស្សិតកម្ពុជារាប់ពាន់នាក់បានចូលរួមក្នុងពិធីនេះ

ក្រោយពេលទទួលស្វាគមន៍តំណាងស្ថាប័ន អង្គទូត និងភ្ញៀវអន្តរជាតិ ដែលអញ្ជើញចូលរួមពិធីនេះ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាព្រះរាជអធិបតីក្នុងពិធីគោរពទង់ជាតិនៅវិមានឯករាជ្យ ព្រមទាំងឧទ្ទិសដល់វិណ្ណាណខ័ន្ធវីរៈបុរស ដែលបានពលីជីវិតដើម្បីឯករាជ្យជាតិ។

កម្ពុជា​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩ វិច្ឆិកា​(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០) - ảnh 3 ទិដ្ឋភាពនៃពិធីរំលឹកខួបលើកទី៦៧នៃបុណ្យឯករាជ្យជាតិកម្ពុជា 

សូមបញ្ជាក់ដែរថា កាលពី ៦៧ ឆ្នាំមុន នៅថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ១៩៥៣ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុបានទាមទាឯករាជ្យពីអាណានិគមបារាំង។ ឆ្លងកាត់សម័យកាលប្រវត្តិសាស្ត្រជាច្រើន នាបច្ចុប្បន្ននេះ ប្រជាជនកម្ពុជាទទួលបានសន្តិភាពពេញលេញ។ មុនពេលកើតមានជំងឺរាតត្បាតកូវីដ ១៩ កំណើនសេដ្ឋកិច្ចរបស់កម្ពុជាសម្រេចបាន  ៧% ក្នុងរយៈពេលជាងមួយទសវត្សរ៍។

កម្ពុជា​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩ វិច្ឆិកា​(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០) - ảnh 4 ទិដ្ឋភាពនៃពិធីរំលឹកខួបលើកទី៦៧នៃបុណ្យឯករាជ្យជាតិកម្ពុជា 

ប្រទេសកម្ពុជាត្រូវបានគេព្យាករណ៍ថាជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ានដែលអាចស្ដាសេដ្ឋកិច្ចឡើងវិញលឿនបំផុតក្រោយពីជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ