កម្ពុជា-ឡាវបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខតាមខ្សែព្រំដែន

(VOVWORLD) - កាលពីថ្ងៃទី២០ ខែមីនា នៅទីក្រុងវៀងចន្ទន៍ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច នៅប្រទេសឡាវ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាសម្ដេច ក្រឡាហោម ស ខេង  បានជួបធ្វើការជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង នគរបាលឡាវ លោក Vilay Lakhamphong។ 

កម្ពុជា-ឡាវបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខតាមខ្សែព្រំដែន - ảnh 1ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ វិទ្យុសម្លេងឡាវ)

នៅទីនេះ ភាគីទាំងពីរបានឯកភាពបន្ត រៀបចំអនុវត្តឲ្យបានល្អនូវផែនការដែលបានស្នើឡើងក្នុងទម្រង់ជាច្រើនដូចជា៖ ការ សម្របសម្រួល ការផ្លាស់ប្តូរវិជ្ជាជីវៈ; ការជួបប្រាស្រ័យរវាងមូលដ្ឋាននានាតាមតំបន់ ព្រំដែនរួមនៃប្រទេសទាំងពីរ... ជាពិសេស ភា គីទាំងពីរបានឯកភាពអនុម័តលើផែនការ សហប្រតិបត្តិការសន្តិសុខគ្រប់ជ្រុងជ្រោយឆ្នាំ ២០២៣ ក្នុងនោះធានាការថែរក្សាសន្តិ សុខ សណ្តាប់ធ្នាប់នៅតាមខ្សែបន្ទាត់ព្រំដែន; សហការក្នុងការត្រួតពិនិត្យនិងប្រយុទ្ធ ប្រឆាំងឧក្រិដ្ឋកម្មគ្រឿងញៀន; សហការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស; កិច្ច សហប្រតិបត្តិការសន្តិសុខតាមអ៊ីនធឺណិត ជាដើម ដោយស្របតាមគោលមាគ៌ាកិច្ចការ បរទេសនៃប្រទេសទាំងពីរ រួមចំណែកបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការ អភិវឌ្ឍនៃប្រទេសទាំងពីរឡាវ និងកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ