កម្មាភិបាលរណសិរ្សមាតុភូមិម្នាក់ៗជាកត្តាសកម្មក្នុងការពង្រឹងសាមគ្គីភាពលើទីប្រជុំជន

(VOVWORLD) -នាព្រឹកថ្ងៃទី១៣តុលា នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មា ធិការរណសិរ្សមាតុភូមិវៀតណាម បានរៀបចំសន្និសីទ លើកតម្កើងប្រធានគណៈកម្មា ធិការរណសិរ្សមាតុភូមិវៀតណាមថ្នាក់ឃុំនិងប្រធានគណៈកម្មាធិការរណសិរ្សឆ្នើមទូ ទាំងប្រទេស ដំណាក់កាល២០១៤-២០១៧។ 
កម្មាភិបាលរណសិរ្សមាតុភូមិម្នាក់ៗជាកត្តាសកម្មក្នុងការពង្រឹងសាមគ្គីភាពលើទីប្រជុំជន - ảnh 1 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ក្នុងពិធី (រូបថតៈTrọng Đức/TTXVN )

អញ្ជើញចូលរួមក្នុងសន្និសីទ ប្រធានរដ្ឋ សភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖ កម្មាភិបាល រណសិរ្សមូលដ្ឋាននិងប្រធានគណៈកម្មការទទួលបន្ទុកកិច្ចការរណសិរ្សតាមទីប្រជុំត្រូវ ជាកត្តាសកម្មបំផុតក្នុងការកសាងចលនានិងពង្រឹងសាមគ្គីភាពលើទីប្រជុំ ជន៖

        “ដោយមុខងារឃ្លាំមើលនិងបដិវាទសង្គមរបស់ខ្លួន រណសិរ្សមាតុភូមិវៀតណាម គប្បីរួមសហការជាមួយបណ្តាកម្លាំងសង្គម បង្កើនរាល់សកម្មភាពឃ្លាំមើល។ តាមមូល ដ្ឋានក៏ត្រូវពង្រឹងនិងពង្រីកសកម្មភាពរបស់គណៈកម្មាធិការអធិការប្រជាជននិងគណៈ ឃ្លាំមើលការវិនិយោគរបស់សហគមន៍ ដើម្បីធ្វើយ៉ាងម៉េចឲ្យគម្រោងការទាំងអស់ និង សំណងទាំងអស់ ដោយរដ្ឋវិនិយោគឬប្រជាជនរួមចំណែក សុទ្ធតែមានតួនាទីចូលរួម គាំទ្រនិងឃ្លាំមើលរបស់ប្រជាជនផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ