កម្មវិធី “និទាឃរដូវការពារព្រំដែន- កក់កក្ដៅដួចចិត្តជាមួយអ្នកភូមិស្រុក” នៅខេត្ត Quang Nam

(VOVWORLD) - អតីតអនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានប្រគល់អាហារូបករណ៍ចំនួន ៣០០ កន្លែងជូនកុមារា កុមារី ដែលមានស្ថានភាពរស់នៅលំបាក។
អតីតអនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានប្រគល់អំណោយកម្មវិធី “និទាឃរដូវការពារព្រំដែន- កក់កក្ដៅដួចចិត្តជាមួយអ្នកភូមិស្រុក” នៅខេត្ត Quang Nam - ảnh 1កម្មវិធី “និទាឃរដូវការពារព្រំដែន- កក់កក្ដៅដួចចិត្តជាមួយអ្នកភូមិស្រុក” នៅខេត្ត Quang Nam (រូបថត៖ baoquangnam.vn)

នារសៀលថ្ងៃទី២៣ ខែមករា អតីតអនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh និងថ្នាក់ដឹកនាំខេត្ត Quang Nam បានអញ្ជើញចុះសាកសួរសុខទុក្ខ និងជូនអំណោយដល់ប្រជាពលរដ្ឋនៅតាមឃុំព្រំដែន នៃស្រុក Nam Giang ខេត្ត Quang Nam ហើយក៏បាន អញ្ជើញចូលរួមកម្មវិធី “និទាឃរដូវការពារព្រំដែន- កក់ក្ដៅដួងចិត្តអ្នកភូមិស្រុក”ដែលត្រូវបានបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Quang Nam រៀបចំឡើងនៅឃុំ Dac Pring ស្រុក Nam Giang ។

អតីតអនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានប្រគល់អាហារូបករណ៍ចំនួន ៣០០ កន្លែងជូនកុមារា កុមារី ដែលមានស្ថានភាពរស់នៅលំបាក ព្រមទាំងប្រគល់ផ្ទះមេត្តាធម៌ចំនួន ១០ ខ្នងជូនប្រជាជននៅភូមិសាស្ត្រព្រំដែនខេត្ត Quang Nam ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ