កម្មវិធីគោលដៅជាតិដំណាក់កាល២០១៦-២០២០

(VOVworld)-នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម ទើបនឹងមានសេចក្តីសម្រេច
អនុម័តកម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពដំណាក់
កាល២០១៦- ២០២០។​កម្មវិធីនេះរួមចំណែកកាត់បន្ថយភាពក្រីក្រលើទូទាំងប្រទេស
ប្រមាណ ១% ដល់ ១,៥%ក្នុងមួយឆ្នាំ។ កែលំអជីវភាពរស់នៅរបស់ជនក្រីក្រ ធានា
ប្រាក់ចំណូលជា មធ្យមរបស់គ្រួសារក្រីក្រទូទាំងប្រទេសឲ្យដល់ចុងឆ្នាំ២០២០កើន
ចំនួន១,៥លើកប្រៀប នឹងរយៈពេលបំណាច់ឆ្នាំ២០១៥។ គោលដៅដែលត្រូវទទួលឲ្យ
បានដល់ឆ្នាំ២០២០ នៃកម្មវីធីនេះគឺខិតខំប្រឹងប្រែងមានស្រុក៥០%រួចផុតពីស្ថាន
ភាពលំបាក ឃុំចំនួន ៣០% រួចផុតពីស្ថានភាពលំបាកពិសេស។ ប្រាក់ចំណាយ
សម្រាប់អនុវត្តកម្មវិធីនេះមាន សរុប ៤៨លានលានដុង។​កម្មវិធីនេះបានអនុវត្ត
លើទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ