កម្មវិធីជួបប្រាស្រ័យ "ជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីនដើម្បីជីវភាពរស់នៅសុខសាន្តត្រាន"

(VOVworld) – នាយប់ថ្ងៃទី ៣១ មិនា កម្មវិធីជួបប្រាស្រ័យដោយប្រធានបទ “ជំនះពុះពារ
លើផលវិបាកដោយគ្រាប់បែកមីនដើម្បីជីវភាពរស់នៅសុខសាន្តត្រាន” បានរៀបចំឡើង នៅមណ្ឌលផ្សាយសម្លេងជាតិ លេខ ៥៨ វិថី Quan Su ទីក្រុង ហាណូយ។ ថ្លែងមតិនៅទី
នេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Thien Nhan បានទទួលស្គាល់ការខំប្រឹង
ប្រែងរបស់កំលាំងកងវិស្វកម្មបណ្ដាក្រសួងផ្នែកនិងរដ្ឋអំណាចតំបន់និងថ្លែងអំណរកុណ
ចំពោះកិច្ចសហប្រតិបត្តិការរបស់អង្គការអន្តរជាតិនានាក្នុងការងារុករកគ្រាប់បែកមីនក្នុង
រយៈពេលកន្លងមក។ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan មានគោលបំណងបន្តទទួល
បានជំនួយឧបត្ថម្ភនៃបណ្ដាបុគ្គលអង្គការនៅក្នុងនិងក្រៅប្រទេសក្នុងការងាររាវរកបំផ្លាញ
ចោលគ្រាប់បែកមីន ក៏ដូចជា ការជួយឧបត្ថម្ភសំរាប់គ្រួសារយុទ្ធជនពលីក្នុងដំណើការរាវ
រកបំផ្លាញចោលគ្រាប់បែកមីន  តទៅទៀត។ លោក Nguyen Thien Nhan បានឲ្យដឹងថា៖

 “ពីឆ្នាំ ១៩៩០ ដល់ឥឡូវនេះ គ្រួសារយុទ្ធជនពលីចំនួន ២០ គ្រួ មិនទាន់មាន ផ្ទះមេតាធម៌
នៅឡើយក្នុងចំណោមគ្រួសាររបស់យុទ្ធជនពលីពីដោយគ្រាប់បែក មីន។ ខ្ញុំអំពាវនាវឲ្យ
ផ្នែកអប់រំបំផុសចលនាសាងសង់ផ្ទះមេតាធម៌សំរាប់គ្រួសាររបស់យុទ្ធជនពលីចំនួន ២០ គ្រួពោលខាងលើ។ យើងសន្យាពីឥឡូវនេះតទៅគ្រួសាររបស់យុទ្ធជនពលីដោយគ្រាប់
បែកនិមួយៗក្នុងការងាររាវរកបំផ្លាញចោលគ្រាប់បែកមីននឹងទទួលបានផ្ទះមេតាធម៌៕”

កម្មវិធីជួបប្រាស្រ័យ
កម្មវិធីជួបប្រាស្រ័យដោយប្រធានបទ “ជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីន
ដើម្បីជីវភាពរស់នៅសុខសាន្ត ត្រាន” (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ