កម្មវិធីថ្មីរបស់អង្គការសហប្រជាជាតិជួយវៀតណាមក្នុងការដោះស្រាយការជ្រើសរើសភេទ

(VOVWORLD) - កម្មវិធីនេះត្រូវបានមូលនិធិចំនួនប្រជាជនរបស់អង្គការសហប្រជាជាតិនិងរដ្ឋាភិបាលន័រវេសប្រកាសកាលពីថ្ងៃទី ១០ ខែមេសា។

យោងតាមមូលនិធិចំនួនប្រជាជនរបស់អង្គការសហប្រជាជាតិ (UNFPA) មានមូលដ្ឋាននៅវៀតណាមថា មានកម្មវិធីថ្មីស្តីពី “ដោះស្រាយបញ្ហានៃការជ្រើសរើសភេទ ដោយផ្អែកលើភាពលំអៀងយេនឌ័រ និងការអនុវត្តប្រកបដោយគ្រោះថ្នាក់នៅវៀតណាម” នឹងត្រូវអនុវត្តក្នុងរយៈពេល ៣ ឆ្នាំ ពោលគឺ ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២។ កម្មវិធីនេះត្រូវបានមូលនិធិចំនួនប្រជាជនរបស់អង្គការសហប្រជាជាតិនិងរដ្ឋាភិបាលន័រវេសប្រ កាសកាលពីថ្ងៃទី ១០ ខែមេសា។

កម្មវិធីនេះមានគោលបំណងជួយឧបត្ថម្ភដ្ឋាភិបាលវៀតណាមក្នុងការអនុវត្តក្របខ័ណ្ឌគោលនយោបាយច្បាប់ ហើយកម្មវិធីនឹងជួយការពារ បញ្ចប់ការជ្រើសភេទ ផ្អែកលើភាពលំអៀងយេនឌ័រ។ ខ្លឹមសារនៃកម្មវិធីរួមមាន៖ យុទ្ធនាការផ្សព្វផ្សាយដើម្បីផ្លាស់ប្តូរទស្សនៈមួយចំនួនក្នុងសង្គម ក៏ដូចជាលើកកំពស់សមត្ថភាពអ្នកសារព័ត៌ មាននិងអ្នកយកព័ត៌មាន ទូរទស្សន៍។ ទន្ទឹមជាមួយគ្នានោះ អនុវត្តកម្មវិធីភាពជាឪពុកប្រកបដោយទំនួលខុសត្រូវ និងពង្រឹងយន្តការសម្របសម្រួលអន្តរវិស័យ ក្នុងការដោះស្រាយបញ្ហាជ្រើសរើសភេទ ផ្អែកលើភាពលំអៀងយេនឌ័រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ