កម្មវិធីនុយក្លេអ៊ែររបស់ព្យុងយ៉ាងនឹងរារាំង រាល់ការខំប្រឹងប្រែងកែលំអរទំនាក់ទំនងរវាងប្រទេសកូរ៉េទាំង ២


កម្មវិធីនុយក្លេអ៊ែររបស់ព្យុងយ៉ាងនឹងរារាំង រាល់ការខំប្រឹងប្រែងកែលំអរទំនាក់ទំនងរវាងប្រទេសកូរ៉េទាំង ២ - ảnh 1
អ្នកនាំពាក្យក្រសួងសម្របសម្រួលកូរ៉េខាងត្បូង លោក Kim Eui-do (Image: Yonhapnews)

(VOVworld) – នាថ្ងៃទី ៧ កក្កដា កូរ៉េខាងត្បូងបានដាស់តឿនសាធារណៈរដ្ឋ
ប្រជាធិបតេយ្យប្រជាមានិតកូរ៉េបញ្ឈប់ការនាំចេញសេចក្តីថ្លែងការដែលអះអាង
ថា៖កម្មវិធីនុយក្លេអ៊ែរ របស់ព្យុងយ៉ាងនឹងធានាសន្តិភាពនិងភាពសម្បូររុងរឿង
សំរាប់ឧបទ្វីបកូរ៉េ។ ថ្លែងមតិ​ក្នុងសន្និសីទកាសែតមួយអ្នកនាំពាក្យក្រសួងសម្រប
សម្រួលកូរ៉េខាងត្បូង លោក Kim Eui-do បានវាយតំលៃបណ្ដាសេចក្តីថ្លែងការ
ធានាដោយអវុធនុយក្លេអ៊ែរ ដូច្នេះរបស់ព្យុងយ៉ាងគឺមិនបញ្ចុះបញ្ចូលបានឡើយ
ព្រមទាំង ចាត់ទុកថា៖ កម្មវិធីនុយក្លេអ៊ែររបស់ព្យុងយ៉ាងនឹងរារាំងរាល់ការខំ
ប្រឹងប្រែងកែលំអរទំនាក់ទំនងរវាងប្រទេសកូរ៉េទាំង ២។ សាធារណៈរដ្ឋប្រជា ធិបតេយ្យប្រជាមានិតកូរ៉េគប្បីវិលត្រឡប់មកតុចរចារ។ លោក​ Kim Eui-do ក៏
បានលើក ច្បាស់ថា៖ Seoul ជានិច្ចកាលគោលជំហរដោះស្រាយរាល់បញ្ហា
រវាងប្រទេសទាំង ២ ដោយសន្តិវិធី។ នាថ្ងៃដ៏ដែល សាធារណៈរដ្ឋប្រជាធិបតេយ្យ
ប្រជាមានិតកូរ៉េបាន នាំចេញ ៤ ចំណុច ដែលបង្ហាញ​ច្បាស់នូវការកំណត់
និងទស្សនៈរបស់ព្យុងយ៉ាងក្នុងការបន្ធូស្រាលភាពតានតឹងលើឧបទ្វីបកូរ៉េនិង “ឯកភាពឯករាជ្យប្រជាជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ