កម្មវិធីរំលឹកវិញ្ញាណក្ខ័ន្ឌយុទ្ធជនពលី៦០នាក់ជាយុវជនស្ម័គ្រចិត្តនៅខេត្ត Bac Thai។

(VOVWORLD) - កម្មវិធីនេះជាសកម្ម ភាពដ៏មានអត្ថន័យដ៏ធំធេងដែលបង្ហាញនូវប្រពៃណីផឹកទឹកនឹកដល់ប្រភពដើម ការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបណ្ដាវីរៈយុទ្ធជនពលី វីរៈអ្នកម្ដាយវៀត ណាម វីរៈជនកម្លាំងប្រដាប់អាវុធប្រជាជន ក៏ដូចជាបណ្ដាយុទ្ធជនពិការ អតីតយុវជនស្ម័គ្រចិត្ត គ្រួសារញាតិសន្ដានរបស់យុទ្ធជនពលី និងគ្រួសារ របស់ជនមានគុណូបការៈចំពោះបដិវត្តន៍។
កម្មវិធីរំលឹកវិញ្ញាណក្ខ័ន្ឌយុទ្ធជនពលី៦០នាក់ជាយុវជនស្ម័គ្រចិត្តនៅខេត្ត Bac Thai។ - ảnh 1ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាលវៀតណាមលោក Truong Hoa Binh ក៏អញ្ជើញចូលរួមកម្មវិធីនេះដែរ (រូបថត៖ VGP) 

  នាយប់ថ្ងៃទី២៤ ខែធ្នូ នៅខេត្ត Thai Nguyen ភាគខាងជើងវៀតណាម បានប្រព្រឹត្តទៅកម្មវិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ឆ្នាំទិវាបុណ្យការពារជាតិរបស់ប្រជាជនទាំងមូល រំលឹកខួបលើកទី៧៥ឆ្នាំទិវាបង្កើតកងទ័ព ប្រជាជនវៀតណាមនិងរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជន ពលី៦០នាក់ជាយុវជន ស្ម័គ្រចិត្តនៃខេត្ត Bac Thai (ជាខេត្ត Bac Kan និង Thai Nguyen នាសព្វថ្ងៃ) ដែលបានពលីជីវិតនាយប់ថ្ងៃទី២៤ខែធ្នូឆ្នាំ១៩៧២។ កម្មវិធីនេះជាសកម្ម ភាពដ៏មានអត្ថន័យដ៏ធំធេងដែលបង្ហាញនូវប្រពៃណីផឹកទឹកនឹកដល់ប្រភពដើម ការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបណ្ដាវីរៈយុទ្ធជនពលី វីរៈអ្នកម្ដាយវៀត ណាម វីរៈជនកម្លាំងប្រដាប់អាវុធប្រជាជន ក៏ដូចជាបណ្ដាយុទ្ធជនពិការ អតីតយុវជនស្ម័គ្រចិត្ត គ្រួសារញាតិសន្ដានរបស់យុទ្ធជនពលី និងគ្រួសារ របស់ជនមានគុណូបការៈចំពោះបដិវត្តន៍។ លោកស្រី Nguyen Thi Mai នាយិកាមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ខេត្ត Thai Nguyen បានអោយដឹងថា៖

        “តាមរយៈកម្មវិធីនេះ គណៈចាត់តាំងមានគោលបំណងចង់រំលឹកដល់ គុណូបការៈរបស់បណ្ដាយុវជនស្ម័គ្រចិត្តដែលបានពលីជីវិតដើម្បីមាតុភូមិ ព្រមទាំងមានបំណងចង់ផ្ញើរសារមួយទៅកាន់កម្មាភិបាល ប្រជាជននៅក្នុងនិងក្រៅខេត្ត ថា នេះជាអាស័យដ្ឋាន “ក្រហម” មួយ ដែលប្រជានវៀតណាមអាចមក ទស្សនាដើម្បីបង្ហាញការដឹងគុណរបស់ខ្លួនចំពោះបណ្ដាវីរៈយុទ្ធជន ពលី ក៏ដូចជាបង្ហាញមោទនភាពចំពោះប្រពៃណីរបស់កម្លាំងយុវជនស្ម័គ្រចិត្ត វៀតណាមក្នុងការតស៊ូប្រឆាំងនឹងសត្រូវឈ្លានពានផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ