កម្មវិធីលេងកំសាន្តជាច្រើនត្រូវបានរៀបចំឡើងទូទាំងប្រទេសវៀតណាមក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិថ្ងៃទី២កញ្ញា

(VOVWORLD) - ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិវៀតណាមថ្ងៃទី២ ខែកញ្ញា មានកម្មវិធី លេងកំសាន្តជាច្រើន ត្រូវបានរៀបចំឡើងនៅខេត្តក្រុងនានាទូទាំងប្រទេស។

   នាថ្ងៃទី២ ខែកញ្ញា ការប្រគំតន្ត្រីដោយប្រធានបទ “ប្រការដែលស្ថិតស្ថិរជា និរន្ត” លើកទី១០ នឹងប្រព្រឹត្តទៅនៅរោងល្ខោនធំហាណូយ។ កម្មវិធីនេះមានការ ចូលរួមរបស់សិល្បៈករ តារាចម្រៀងល្បីល្បាញជាច្រើនក្នុងប្រទេស។

        នៅទីក្រុងហូជីមិញ នាយប់ថ្ងៃទី២ ខែកញ្ញា នឹងរៀបចំការបាញ់កាំជ្រួចនៅ កន្លែងចំនួន៣រួមមានតំបន់ផ្លូវរូងក្រោមដីឆ្លងកាត់ទន្លេ Sai Gon អាគារកប់ពពក Landmark និង ឧទ្យានវប្បធម៌ Dam Sen។

        ក្នុងពេលជាមួយគ្នានោះ នៅ Moc Chau ខេត្ត Son La ចាប់ពីថ្ងៃទី២៨ ខែ សីហា ដល់ថ្ងៃទី៤ ខែកញ្ញា បានប្រព្រឹត្តទៅទិវាបុណ្យវប្បធម៌បណ្ដាជនជាតិស្រុក Moc Chau ឆ្នាំ២០១៩។ ទិវាបុណ្យនេះមានសកម្មភាពដ៏វិសេសវិសាលជាច្រើន ដូចជា កម្មវិធីសិល្បៈឧទ្ទេសនាមអំពីទឹកដី មនុស្ស និងវប្បធម៌បណ្ដាជនជាតិនៅ ស្រុក Moc Chau និងកម្មវិធីរាំរបាំ xoe សាមគ្គីបណ្ដាជនជាតិ ដែលត្រូវបានរៀបចំ ឡើងនាយប់ថ្ងៃទី១ខែកញ្ញា ជាដើម។

        ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ទីក្រុងដាណាំងបានរៀបចំជា លើកដំបូងនូវពិធីបុណ្យរបាំម៊ុងសាយអន្តរជាតិដោយទ្រង់ទ្រាយធំបំផុតតាំងពីមុនមកនៅវៀតណាម ដោយមានការចូលរួមរបស់ក្រុមរាំម៊ុងសាយក្នុងស្រុកចំនួន ៣៨ក្រុម និងក្រុមអន្តរជាតិចំនួន៨ក្រុមមកពីចិន សឹង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងអូស្ត្រាលី។ លោក Nguyen Le Thanh Tay អនុប្រធានគណៈចាត់តាំងពិធី បុណ្យរបាំម៊ុងសាយអន្តរជាតិ បានអោយដឹងថា៖

        “ប្រការពិសេសនៅពិធីបុណ្យឆ្នាំនេះគឺមានការប្រឡងម៉ារ៉ាតុងលើទឹក។ អាស្រ័យដោយលក្ខណៈពិសេសនេះ ហេតុដូច្នេះបានជា ការប្រឡងវិញ្ញាសារនេះ ត្រឹមតែមាននៅវៀតណាននិងចិនតែប៉ុណ្ណោះ។ វៀតណាមជាប្រទេសទី២ដែល រៀបចំការប្រឡងម៉ារ៉ាតុងលើទឹក”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ