កម្មវិធីស្ពានទូរទស្សន៍ផ្សាយបន្តផ្ទាល់ “ផ្កាគ្រប់ប្រភេទថ្វាយជូនលោកប្រធានហូជីមិញ”

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី៧០ទិវាលោកប្រធានហូជីមិញចេញសេចក្ដីអំពាវនាវការប្រឡងប្រណាំងស្នេហារជាតិ (ថ្ងៃទី១១ មិថុនា ឆ្នាំ១៩៤៨ - ថ្ងៃទី១១ មិថុនា ឆ្នាំ២០១៨) ស្ថានីយ៍ទូរទស្សន៍ទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានសហការជាមួយស្ថានីយ៍ផ្សាយសម្លេង-ទូរទស្សន៍ខេត្ត Thai Nguyen ភាគខាងជើងវៀតណាមរៀបចំកម្មវិធីស្ពានទូរទស្សន៍ផ្សាយបន្តផ្ទាល់ដោយប្រធានបទ “ផ្កាគ្រប់ប្រភេទថ្វាយជូនលោកប្រធានហូជីមិញ”។
កម្មវិធីស្ពានទូរទស្សន៍ផ្សាយបន្តផ្ទាល់ “ផ្កាគ្រប់ប្រភេទថ្វាយជូនលោកប្រធានហូជីមិញ” - ảnh 1 ឈុតសម្ដែងសិល្បៈក្នុងកម្មវិធី

ថ្លែងមតិពីទីកន្លែងផ្សាយបន្តផ្ទាល់នៅទីក្រុងហូជីមិញ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan បានអំពាវនាវឲ្យជំនាន់វ័យក្មេងនាបច្ចុប្បន្នត្រូវខិតខំប្រឹងប្រែងថែមទៀត បន្តហាត់ពត់លត់ដំ ប្រឡងប្រណាំងស្នេហារជាតិ។

“យុវជនត្រូវក្លាយទៅជាកម្លាំងដើរជួរមុខក្នុងក្នុងចលនាប្រឡងប្រណាំង។ យុវជនត្រូវសក្តិសមនឹងការជឿទុកចិត្តនិងពលីកម្មរបស់ជីដូនជីតា របស់លោកប្រធានហូជីមិញ និងយុទ្ធជនពលីទាំងអស់។ សូមជូនប្រសិទ្ធពរឲ្យមិត្តវ័យក្មេងគ្រប់រូបដណ្ដើមបានជោគជ័យនាសព្វថ្ងៃនិងនាអនាគត”។

        ក្នុងកម្មវិធីស្ពានទូរទស្សន៍ខាងលើ គេបានដាក់បញ្ចាំងនូវខ្សែភាពយន្តដ៏ថ្លៃថ្លាស្ដីពីលោកប្រធានហូជីមិញ ស្ដីពីចលនាប្រឡងប្រណាំងធ្វើពលកម្ម ផលិតកម្ម និងប្រយុទ្ធរបស់កងទ័ពនិងប្រជាជនវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ