ក្រិកជឿជាក់ថាទទួលបានកិច្ចព្រមព្រៀងអំពីកញ្ចប់ជួយឧបត្ថម្ភថ្មីមុនថ្ងៃ២០សីហា

ក្រិកជឿជាក់ថាទទួលបានកិច្ចព្រមព្រៀងអំពីកញ្ចប់ជួយឧបត្ថម្ភថ្មីមុនថ្ងៃ២០សីហា - ảnh 1
រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រិក Euclid Tsakalotos. (រូបថត: Reuters)


(VOVworld)-កិ្រកនិងបណ្តាម្ចាស់បំណុលអន្តរជាតិ អាចនឹងទទួលបានកិច្ចព្រម ព្រៀងអំពីកញ្ចប់ជួយឧបត្ថម្ភថ្មីមុននឹងថ្ងៃទី២០សីហា ជាកាលបរិចេ្ឆទទូទាត់ បំណុលរបស់ប្រទេសនេះ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រិកEuclid Tsakalotosបានប្រកាស
ដូច្នេះ នាថ្ងៃទី៤សីហា បន្ទាប់ពីកិច្ចប្រជុំជាមួយម្ចាស់បំណុលទាំងបីរួមមាន
សហភាពអឺរ៉ុប (EU) ធនាគាកណ្តាលអឺរ៉ុប (ECB)និងមូលនិធិរូបិយវត្ថុអន្តរជាតិ
(IMF)។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសាព័ត៌មាននៅ Athens លោក Tsakalotos បាន
ឲ្យដឹងថា រាល់កិច្ចចរចាររវាងក្រិកជាមួយម្ចាស់បំណុលអន្តរជាតិបានដំណើរការ
យ៉ាងរលូន ពុំនោះសោធ ហូសពីការរំពឹងទុក។ ភាគីនានាកំពុង រងសម្ពាធពីការ
ទទួលបានកិច្ចព្រមព្រៀងមួយមុននឹងថ្ងៃទី២០សីហា ជាកាល បរិច្ឆេទដែល
Athens ត្រូវសងបំណុលចំនួន 34ពាន់លានអឺរ៉ូសម្រាប់ ECB។ ប្រសិនបើកិច្ចព្រម
ព្រៀងនេះមិនបានសម្រេច ក្រិកត្រូវស្វែងរកខ្ទង់ជួយឧបត្ថម្ភថ្មី សម្រាប់សង
បំណុល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ