ក្រិកអំពាវនាវឲ្យបណ្ដាម្ចាស់បំណុលអនុវត្តការសន្យាស្ដីពីការកាត់បន្ថយបំណុល

(VOVWORLD) - នាថ្ងៃទី២១ ឧសភា ក្រិកអះអាងថា គ្មានមូលហេតុណាដើម្បីបណ្ដា ម្ចាស់បំណុលរបស់ប្រទេសនេះគឺសហភាពអឺរ៉ុប (EU) និងមូលនិធិរូបិយវត្ថុអន្តរ ជាតិ (IMF) ពន្យាពេលការកាត់បន្ថយបំណុលនិងប្រាក់កម្ចី ដោយសារប្រទេស នេះបានអនុវត្តកាតព្វកិច្ចនោះគឺអនុម័តលើវិធានការរឹតត្បិតហើយ។

ក្រិកអំពាវនាវឲ្យបណ្ដាម្ចាស់បំណុលអនុវត្តការសន្យាស្ដីពីការកាត់បន្ថយបំណុល - ảnh 1 រដ្ឋមន្រ្តីហិរញ្ញវត្ថុក្រិកលោក Euclid Tsakalotos ក្នុងសម័យប្រជុំរដ្ឋសភាកាលពីថ្ងៃទី១៨ ឧសភា

(រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី២១ ឧសភា ក្រិកអះអាងថា គ្មានមូលហេតុណាដើម្បីបណ្ដា ម្ចាស់បំណុលរបស់ប្រទេសនេះគឺសហភាពអឺរ៉ុប (EU) និងមូលនិធិរូបិយវត្ថុអន្តរ ជាតិ (IMF) ពន្យាពេលការកាត់បន្ថយបំណុលនិងប្រាក់កម្ចី ដោយសារប្រទេស នេះបានអនុវត្តកាតព្វកិច្ចនោះគឺអនុម័តលើវិធានការរឹតត្បិតហើយ។សេចក្ដីអំពាវនាវឲ្យពោលខាងលើត្រូវបាននាំចេញមុននឹងកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុតំបន់រូបិយប័ណ្ណរួមអឺរ៉ុប (Eurozone) នៅទីក្រុងព្រុចស៊ែល របស់ប៊ែលហ្សិក សំដៅពិភាក្សា អំពីបញ្ហាបំណុលរបស់ក្រិក។រដ្ឋមន្រ្តីហិរញ្ញវត្ថុក្រិកលោក Euclid Tsakalotos សង្ឃឹមថា នឹងរំដោះទឹកប្រាក់ចំនួន៧ពាន់៥រយលានអឺរ៉ូពីកញ្ចប់ប្រាក់កម្ចីឧបត្ថម្ភ នាបច្ចុប្បន្ននៅសន្និសីទរដ្ឋមន្រ្តីហិរញ្ញវត្ថុ Eurozone នាថ្ងៃទី២២ ឧសភា ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ