កូរ៉េខាងជើងសុំទោសអំពីករណីបាញ់សម្លាប់ពលរដ្ឋកូរ៉េខាងត្បូង

(VOVWORLD) - ភាគីកូរ៉េខាងជើងបានបង្ហោះសាររបស់មេដឹកនាំ កូរ៉េខាងជើង លោក Kim Jong un ដល់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងប្រជាជនកូរ៉េខាងត្បូងអំពីករណីពោលខាងលើផងដែរ។
កូរ៉េខាងជើងសុំទោសអំពីករណីបាញ់សម្លាប់ពលរដ្ឋកូរ៉េខាងត្បូង - ảnh 1 មេដឹកនាំ កូរ៉េខាងជើង លោក Kim Jong un

យោងតាមព័ត៌មានពីវិមានប្រធានាធិបតីកូរ៉េខាងត្បូង (វិមានបៃតង) នាថ្ងៃទី ២៥ ខែ កញ្ញាបានឲ្យដឹងថាមេដឹកនាំកូរ៉េខាងជើង លោក Kim Jong un បានផ្ញើសារសុំទោសដល់ប្រជាជនកូរ៉េខាងត្បូង អំពីករណីកងទ័ពកូរ៉េខាងជើងបានបាញ់សម្លាប់មន្ត្រីម្នាក់នៃក្រសួងមហាសាគរ និងជលផលកូរ៉េខាងត្បូង។ យោងតាមនាយកសន្តិសុខកូរ៉េខាងត្បូង លោក Suh Hoon បានឲ្យដឹងថា៖ ភាគីកូរ៉េខាងជើងបានបង្ហោះសាររបស់មេដឹកនាំ កូរ៉េខាងជើង លោក Kim Jong un ដល់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងប្រជាជនកូរ៉េខាងត្បូងអំពីករណីពោលខាងលើផងដែរ។ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា កាលពីថ្ងៃទី ២៤ ខែធ្នូ កូរ៉េខាងជើងបានបាញ់សម្រាប់មន្ត្រីកូរ៉េខាងត្បូងម្នាក់ ដែលបានបាត់ខ្លួននៅលើសមុទ្រកាលពីដើមប្ដាហ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ