កូរ៉េខាងត្បូងក្លាយទៅជាប្រទេសទី ៣ ដែល​បានព្បាល​ប្រកប​ដោយជោគជ័យ​ចំពោះ​អ្នកផ្ទុកវីរុស nCoV ដោយថ្នាំប្រឆាំង HIV

(VOVWORLD) - ក្រុមគ្រូពេទ្យរបស់ចិន និងថៃក៏បានជូនដំណឹងថា ក្រោយពេលប្រើប្រាស់ ថ្នាំប្រឆាំង HIV សម្រាប់អ្នកជំងឺ ដែលឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីនេះ រោគសញ្ញារលាកសួតរបស់អ្នកជំងឺត្រូវបានសះស្បើយយ៉ាងច្បាស់លាស់។

មជ្ឈដ្ឋានមន្ត្រីសុខាភិបាលកូរ៉េខាងត្បូងបានជូនដំណឹងថាមនុស្សដែលឆ្លងជំងឺរាតត្បាតរលាកផ្លូវដង្ហើម ដែលបណ្ដាលពី វីរុសកូរ៉ូណាថ្មី (២០១៩-nCoV) បានជាសះស្បើយទាំងស្រុង បន្ទាប់ពីគ្រូពេទ្យកូរ៉េខាងត្បូងបានប្រើប្រាស់ថ្នាំព្យាបាលរោគសញ្ញាចុះខ្សោយនៃប្រព័ន្ធការពាររបស់មនុស្ស (HIV/AIDS)។ អ្នកជំងឺទី ១ត្រូវបានប្រើប្រាស់ថ្នាំប្រឆាំង HIV គឺជាស្ត្រីជនជាតិចិនដែលផ្ទុក nCoV ហើយជនជាតិកូរ៉េខាងត្បូងគឺជាករណីទី ២ ដែលបានប្រើប្រាស់ វិធីព្យាបាលនេះ។ រោគសញ្ញារលាកសួតរបស់អ្នកជំងឺទាំងពីររូបនេះ ត្រូវបានកាត់បន្ថយយ៉ាងច្បាស់លាស់ផងដែរ។

មុននេះ ក្រុមគ្រូពេទ្យរបស់ចិន និងថៃក៏បានជូនដំណឹងថា ក្រោយពេលប្រើប្រាស់ ថ្នាំប្រឆាំង HIV សម្រាប់អ្នកជំងឺ ដែលឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីនេះ រោគសញ្ញារលាកសួតរបស់អ្នកជំងឺត្រូវបានសះស្បើយយ៉ាងច្បាស់លាស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ