កូរ៉េខាងត្បូងនិងកូរ៉េខាងជើងបានពិភាក្សាអំពីផែនរៀបចំការប្រកួតវគ្គជម្រុះ World Cup ឆ្នាំ ២០២២

(VOVWORLD) -អ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង លោក Lee Sang-min បានឲ្យដឹងថា សហព័ន្ធបាល់ទាត់កូរ៉េខាងត្បូងកំពុងពិភាក្សាជាមួយកូរ៉េខាងជើងតាមរយៈសហព័ន្ធបាល់ទាត់អាស៊ី (AFC) ស្ដីពីការត្រៀមរៀបចំសម្រាប់ការប្រកួត។

ទាក់ទងនឹងការប្រកួតវគ្គ ជម្រុះ រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ក្នុងក្របខ័ណ្ឌនៃការប្រកួតបាល់ទាត់ជើងឯកពិភាពលោក World Cup កាតា ឆ្នាំ២០២២ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅទីក្រុងព្យុងយ៉ាងនាខែតុលាខាងមុខនោះ នាថ្ងៃទី ២ ខែកញ្ញា ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានឲ្យដឹងថា ក្រសួងនេះបានពិភាក្សាជាមួយកូរ៉េខាងជើងអំពីការត្រៀមរៀបចំសម្រាប់ការប្រកួតនេះ ហើយកំពុងទន្ទឹងរង់ចាំចំលើលពីភាគីកូរ៉េខាងជើង។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ អ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង លោក Lee Sang-min បានឲ្យដឹងថា សហព័ន្ធបាល់ទាត់កូរ៉េខាងត្បូងកំពុងពិភាក្សាជាមួយកូរ៉េខាងជើងតាមរយៈសហព័ន្ធបាល់ទាត់អាស៊ី (AFC) ស្ដីពីការត្រៀមរៀបចំសម្រាប់ការប្រកួត ដូចជា៖ បញ្ជីរាយនាមកីឡាករ បញ្ហាផ្សាយទូរទស្សន៍បន្តផ្ទាល់ ហើយកំពុងទន្ទឹងរង់ចាំប្រតិកម្មជាផ្លូវការពីភាគីកូរ៉េខាងជើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ