កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកមិនសម្រេចបានវឌ្ឍនភាពក្នុងការចរចាស្ដីពីការចែករំលែកចំណាយយោធា

(VOVWORLD) - នាថ្ងៃទី ១៩ ខែវិច្ឆិកា ក្រសួងការបរទេសកូរ៉េខាងត្បូងបានឲ្យដឹងថា ប្រទេសនេះនិងសហរដ្ឋ អាមេ រិកមិនសម្រេចបានវឌ្ឍនភាពនៅក្នុងកិច្ចចរចាចុងក្រោយស្តីពីការចែករំលែកចំណាយយោធា “ដូចដែលបានគ្រោងទុក” នៅក្នុងបរិបទទីក្រុងវ៉ាស៊ីនតោនទាមទារឲ្យទីក្រុងសេអ៊ូលត្រូវបង្កើនឲ្យបានខ្លាំងនៃការចំណាយសម្រាប់ការថែរក្សាកងកំលាំងអាមេរិកនៅកូរ៉េខាងត្បូង (USFK) រួមមានទាហាន ២៨.៥០០ នាក់។

តាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសកូរ៉េខាងត្បូងបាននាំចេញបន្ទាប់ពីពីរថ្ងៃនៃការចរចាទ្វេភាគីដោយបញ្ជាក់ថា៖ កូរ៉េខាងត្បូងធ្វើអស់ពីសមត្ថភាពដើម្បីធានាឱ្យមានការចែករំលែកចំណាយឲ្យបានសមស្រប។ ព័ត៌មានបង្ហាញថា សហរដ្ឋអាមេរិកបានស្នើសុំឱ្យកូរ៉េខាងត្បូងបង់ប្រាក់ជិត ៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំក្រោយដើម្បីចំណាយលើ ដែលទាក់ទងនឹងការធ្វើសមយុទ្ធរួមគ្នានិងការគាំទ្រដល់គ្រួសារនៃ USFK ។

ប្រតិកម្មទៅវិញ

ផ្សេងៗ