កូរ៉េខាងត្បូងបានបញ្ជាក់ថាកូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលផ្លោងរយៈចម្ងាយ ២៥០ គីឡូម៉ែត្

(VOVWORLD) - មីស៊ីលទាំងនោះត្រូវបានបាញ់បង្ហោះពីឧបទ្វីបហូដូ នៃភាពខាងត្បូងខេត្ត Hamgyong នៅឆ្នេរសមុទ្រប៉ែកខាងកើតកូរ៉េខាងជើង ហើយបានហោះហើរប្រមាណ ២៥០ គីឡូម៉ែត្រ មុនពេលធ្លាក់ចូលក្នុងសមុទ្រ។នាបច្ចុប្បន្ននេះ JCS កំពុងតាមដានយ៉ាងដិតដល់ស្ថានភាពទាំងនេះ ព្រមទាំងរក្សាស្ថានភាពត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធ។ 
កូរ៉េខាងត្បូងបានបញ្ជាក់ថាកូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលផ្លោងរយៈចម្ងាយ ២៥០ គីឡូម៉ែត្ - ảnh 1 (រូបថត៖ vnanet.vn)

ក្រុមប្រឹក្សាសេនាធិការសម្ព័ន្ធភាពយោធាកូរ៉េខាងត្បូង (JCS) បានប្រកាសថា វត្ថុហោះហើរដែលកូរ៉េខាងជើងបានបាញ់បង្ហោះនៅលំហឆ្នេរសមុទ្រប៉ែកខាងកើតនៃប្រទេសនេះ នាថ្ងៃទី ៣១ ខែកក្កដាគឺជា មីស៊ីលផ្លោងរយៈចម្ងាយខ្លី។

យោងតាម JCS បានឲ្យដឹងថា មីស៊ីលទាំងនោះត្រូវបានបាញ់បង្ហោះពីឧបទ្វីបហូដូ នៃភាពខាងត្បូងខេត្ត Hamgyong នៅឆ្នេរសមុទ្រប៉ែកខាងកើតកូរ៉េខាងជើង ហើយបានហោះហើរប្រមាណ ២៥០ គីឡូម៉ែត្រ មុនពេលធ្លាក់ចូលក្នុងសមុទ្រ។នាបច្ចុប្បន្ននេះ JCS កំពុងតាមដានយ៉ាងដិតដល់ស្ថានភាពទាំងនេះ ព្រមទាំងរក្សាស្ថានភាពត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធ។ ទន្ទឹមនឹងនេះ ភ្នាក់ងារសារព័ត៌មានក្យូដូរបស់ជប៉ុនបានដកស្រង់សេចក្ដីប្រកាសរបស់ក្រសួងការពារ
ជាតិរបស់ប្រទេសខ្លួនដោយលើកច្បាស់ថា៖ វត្ថុហោះហើរទាំងនេះរបស់កូរ៉េខាងជើងមិនបានចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខឬដែនទឹករបស់ជប៉ុនទេ ហើយការបាញ់បង្ហោះនេះមិនប៉ះពាល់ដល់សន្តិសុខជប៉ុនដែរ ប៉ុន្តែទីក្រុងព្យុងយ៉ាងបានរំលោភបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រសិនបើបានអនុវត្តន៍ការបាញ់បង្ហោះមីស៊ីលផ្លោងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ