កូរ៉េខាងត្បូងពិចារណាជំរុញការចរចាយោធាអន្តរកូរ៉េ

(VOVWORLD) - រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងពិចារណារៀបចំបណ្ដាការចរចាយោធាអន្តរកូរ៉េ នាដើមឆ្នាំ ២០១៨ ដោយមានលក្ខ័ណ្ឌថា៖ ព្យុងយ៉ាងមិនដំណើរការបាញ់កាំជ្រួចនិងសាក ល្បងនុយក្លេអ៊ែរបន្ថែមទៀតឡើយ។ 
កូរ៉េខាងត្បូងពិចារណាជំរុញការចរចាយោធាអន្តរកូរ៉េ - ảnh 1 កូរ៉េខាងត្បូងពិចារណាជំរុញការចរចាយោធាអន្តរកូរ៉េ

(VOVworld) – រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងពិចារណារៀបចំបណ្ដាការចរចាយោធាអន្តរកូរ៉េ នាដើមឆ្នាំ ២០១៨ ដោយមានលក្ខ័ណ្ឌថា៖ ព្យុងយ៉ាងមិនដំណើរការបាញ់កាំជ្រួចនិងសាក ល្បងនុយក្លេអ៊ែរបន្ថែមទៀតឡើយ។ ប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងថា៖ កូរ៉េខាងត្បូងកំពុង រៀបចំកម្មវិធីសម្ងាត់អំពីការរំសាយសព្វាវុធនុយក្លេអ៊ែរ ក្នុងនោះ មានយុទ្ធសាស្ត្រផ្សេងៗទៀត ក្នុងការទាក់ទងជាមួយ ស.ប.ប.ក. សំដៅដោះស្រាយបញ្ហាអន្តរកូរ៉េ។ ជំនួសឲ្យបាននាំចេញ ការផ្តើមឡើងបន្ទាប់ពីកូរ៉េខាងជើងសន្យារំសាយសព្វាវុធ កូរ៉េខាងត្បូងប្តេជ្ញានឹងដំណើរជំ ហានដំបូងហើយលើកទឹកចិត្តកូរ៉េខាងជើងធ្វើសកម្មភាព។ ខណៈពេលនោះ នាថ្ងៃដដែល អាមេរិកសម្តែងការមិនយល់ព្រមជាមួយការអំពាវនាវរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in អំពីការផ្អាកការធ្វើសមយុទ្ធរួមជាមួយប្រទេសនេះដល់ពេលណាបញ្ចប់មហោ ស្រពកីឡាសិសិរដូវ Olympic Pyeongchang នាឆ្នាំ ២០១៨ ខាងមុខ។ នាថ្ងៃទី២០ ធ្នូ ដែរ កាសែតអង់គ្លេស  Telegraph បានជូនដំណឹងថា៖ អាមេរិកកំពុងរៀបចំផែនការវាយប្រហារ ទៅលើកូរ៉េខាងជើងដើម្បីទប់ស្កាត់ទាំងស្រុងកម្មវិធីនុយក្លេអ៊ែររបស់ព្យុងយ៉ាង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ