កូរ៉េខាងត្បូងមានគោលបំណងចង់ក្លាយទៅជាសមាជិកផ្លូវការនៃ ក្រុម G7 បើកទូលាយ

(VOVWORLD) - អ្នកនាំពាក្យវិមាន ប្រធានាធិបតីកូរ៉េខាងត្បូងលោក Kang Min Seok បានសម្តែងក្ដីរំពឹងថា ក្នុងបរិបទ ដែលប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងជំរុញគំនិតផ្ដួចផ្ដើមដាក់បញ្ចូលកូរ៉េខាងត្បូង រុស្ស៊ី អូស្ត្រាលី ឥណ្ឌា និងប្រេស៊ីលទៅទៅក្នុងក្រុម G7 ។
កូរ៉េខាងត្បូងមានគោលបំណងចង់ក្លាយទៅជាសមាជិកផ្លូវការនៃ ក្រុម G7 បើកទូលាយ - ảnh 1 អ្នកនាំពាក្យវិមាន ប្រធានាធិបតីកូរ៉េខាងត្បូងលោក Kang Min Seok (រូបថត៖ TTXVN)

នាថ្ងៃទី ២ ខែមិថុនា កូរ៉េខាងត្បូងបានសម្ដែងគោលបំណងចង់ក្លាយទៅជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រទេសអភិវឌ្ឍន៍ឈានមុខគេនៅលើពិភពលោក (G7) បើកទូលាយ នៅពេលដែលគំនិតផ្ដួចផ្ដើមរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានអនុវត្តន៍ជាក់ស្ដែង។

អ្នកនាំពាក្យវិមាន ប្រធានាធិបតីកូរ៉េខាងត្បូងលោក Kang Min Seok បានសម្តែងក្ដីរំពឹងថា ក្នុងបរិបទ ដែលប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងជំរុញគំនិតផ្ដួចផ្ដើមដាក់បញ្ចូលកូរ៉េខាងត្បូង រុស្ស៊ី អូស្ត្រាលី ឥណ្ឌា និងប្រេស៊ីលទៅទៅក្នុងក្រុម G7 ។

នៅក្នុងសន្និសីទកាសែតនាថ្ងៃទី ២ ខែមិថុនា អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូងបានបញ្ជាក់ថាប្រសិនបើប្រធានាធិបតី Moon Jae-in ទៅកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមកិច្ចប្រជុំកំពូល G7 នាឆ្នាំនេះ កឺមានន័យថាកូរ៉េខាងត្បូងនឹងក្លាយជា សមាជិកផ្លូវការនៃយន្តការអន្តរជាតិថ្មីនេះផងដែរ។

នាបច្ចុប្បន្ន G7 មានប្រទេសជាសមាជិកចំនួន ៧ គឺសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងជប៉ុន។ សហរដ្ឋអាមេរិកកំពុងកាន់តំណែងជាប្រធានក្រុម G7 ប្ដូរវេនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ