កូរ៉េខាងត្បូងសង្ឃឹមអំពីការបោះជំហានដ៏ធំធេងមួយឆ្ពោះទៅរកសន្តិភាព ពិតប្រាកដនៅលើឧបទ្វីបកូរ៉េ

(VOVWORLD) -អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានឲ្យដឹងថា ជំហររបស់រដ្ឋាភិបាលចិនគឺគ្មានបំណងចង់បង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េឡើយ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក  Kim Jong-un បាន ព្រមានអំពី“ អាវុធយុទ្ធសាស្ត្រថ្មី។
កូរ៉េខាងត្បូងសង្ឃឹមអំពីការបោះជំហានដ៏ធំធេងមួយឆ្ពោះទៅរកសន្តិភាព ពិតប្រាកដនៅលើឧបទ្វីបកូរ៉េ - ảnh 1 រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ២ ខែមករា  រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha បានសម្តែងក្តីសង្ឃឹមអំពីការបោះជំហានដ៏ធំធេងមួយ ក្នុងឆ្នាំថ្មី ២០២០ ចំពោះការបង្កើតសន្តិភាពពិតប្រាកដនៅលើឧបទ្វីបកូរ៉េ បើទោះជាមានការសង្ស័យ កាន់តែ កើនឡើងអំពីការចរចានុយក្លេអ៊ែរជាប់គាំងជាមួយទីក្រុងព្យុងយ៉ាង។ ថ្លែងនៅក្នុងកិច្ចប្រជុំរបស់ក្រសួងការបរទេសកូរ៉េខាងត្បូងនាដើមឆ្នាំ២០២០ លោកស្រី Kang Kyung-wha បានលើកឡើងយ៉ាងច្បាស់ថា៖ "ដូចដែលលោកប្រធានាធិបតី Moon Jae-in បាននិយាយថា យើងគួរតែខិតទៅជិតគោលដៅនៃការកសាងឧបទ្វីបកូរ៉េប្រកបដោយសន្តិភាពដោយគ្មានការព្រួយបារម្ភអំពីហានិភ័យនៃសង្គ្រាម" ។

ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ២ ខែមករា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានឲ្យដឹងថា ជំហររបស់រដ្ឋាភិបាលចិនគឺគ្មានបំណងចង់បង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េឡើយ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក  Kim Jong-un បានព្រមានអំពី “អាវុធយុទ្ធសាស្ត្រថ្មី។ លោក Geng Shuang បានអំពាវនាវឱ្យបន្តការសន្ទនា និងជំរុញដំណើរការដោះស្រាយបញ្ហានៅលើឧបទ្វីបកូរ៉េ តាមរយៈវិធានការណ៍នយោបាយសមស្របនឹងផលប្រយោជន៍របស់បណ្តាប្រទេសពាក់ព័ន្ធផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ