កូរ៉េខាងត្បូងសំណូមពរឲ្យស.ប.បកូរ៉េបញ្ចប់ការគំរាមកំហែងខាងយោធា

កូរ៉េខាងត្បូងសំណូមពរឲ្យស.ប.បកូរ៉េបញ្ចប់ការគំរាមកំហែងខាងយោធា - ảnh 1
មេដឹកនាំស.ប.បកូរ៉េលោក Kim Jong-un (ខាងស្ដាំ) តាមដានការបាញ់បង្ហោះសាកល្បងកាំជ្រួច
យុទ្ធសាស្ត្ររបស់កងទ័ពប្រទេសនេះ (រូបថត៖Yonhap/TTXVN)

(VOVworld) - នាថ្ងៃទី២៧ មិថុនា ស.ប.បកូរ៉េបានព្រមានថា ប្រទេសនេះនឹងតបត
វិញការដែលរដ្ឋអំណាចក្រុងសេអ៊ូលបង្ក្រាបសកម្មភាពនេសាទដោយខុសច្បាប់នៅ
ជិតព្រំដែនសមុទ្រប៉ែកខាងលិចប្រទេសទាំងពីរ ព្រមទាំងទាមទារឲ្យកូរ៉េខាងត្បូង
ត្រូវបញ្ចប់ទង្វើនេះ ប្រសិនបើមិនចង់ទទួលរងការតបតរបស់កងទ័ព ស.ប.បកូរ៉េ។
បន្ទាប់ពីអាកប្បកិរិយានេះរបស់ព្យុងយ៉ាង អ្នកនាំពាក្យរងនៃក្រសួងបង្រួបបង្រួម
កូរ៉េខាងត្បូងលោកស្រី Park Soo-jin បានសំណូមពរឲ្យព្យុងយ៉ាងបញ្ចប់ការគំរាម
កំហែងខាងយោធា ព្រមទាំងចាត់ទុកថា សេចក្ដីប្រកាសមានលក្ខណៈបង្ករឿង
ហេតុរបស់ព្យុងយ៉ាងគឺមិនសមស្របនិងមិននាំមកនូវប្រយោជន៍សំរាប់ការកែ
លំអរទំនាក់ ទំនងអន្តរកូរ៉េនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ