កូរ៉េខាងត្បូងសន្យាបង្កើតបរិយាកាសងាយស្រួលដើម្បីចាប់ផ្តើមការចរចារ ៦ ភាគីឡើងវិញ

(VOVWORLD) - នាថ្ងៃទី ១២ តុលា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Kang Kyung-hwa បានប្រកាសថា៖ ប្រទេសនេះនឹងជំរុញការខំប្រឹងប្រែងដើម្បីបង្កើតបរិយាកាសងាយស្រួលសំរាប់ការចាប់ផ្តើមការចរចារ៦ភាគីឡើងវិញសំដៅគ្មាននុយក្លែអ៊ែរលើឧបទ្វីបកូរ៉េ។
កូរ៉េខាងត្បូងសន្យាបង្កើតបរិយាកាសងាយស្រួលដើម្បីចាប់ផ្តើមការចរចារ ៦ ភាគីឡើងវិញ  - ảnh 1 កូរ៉េខាងត្បូងសន្យាបង្កើតបរិយាកាសងាយស្រួលដើម្បីចាប់ផ្តើមការចរចារ ៦ ភាគីឡើងវិញ 

(VOVworld) – នាថ្ងៃទី ១២ តុលា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Kang Kyung-hwa បានប្រកាសថា៖ ប្រទេសនេះនឹងជំរុញការខំប្រឹងប្រែងដើម្បីបង្កើតបរិយា កាសងាយស្រួលសំរាប់ការចាប់ផ្តើមការចរចារ៦ ភាគីឡើងវិញសំដៅគ្មាននុយក្លែអ៊ែរលើឧបទ្វីបកូរ៉េ។ ថ្លែងមតិនៅសម័យប្រជុំរដ្ឋសភា អ្នកការទូតជួរមុខរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា៖ ក្រសួងការបរទេសនឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីលើក ទឹកចិត្តចិននិងរុស្ស៊ីប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនចំពោះកូរ៉េខាងជើងក្នុងការនាំពព្យុង យ៉ាងវិលត្រឡបមកតុចរចារវិញ។ ក្រៅពីនោះ លោកស្រី Kang Kyung-hwa នៅតែសន្យារក្សាគោលនយោបាយរបស់ប្រធានាធិបតីកូរ៉េខាងត្បូងចំពោះកូរ៉េខាងជើងនិងបន្តការ ខ្នះខ្នែងបង្កើតសន្តិភាពរួមជាមួយការជឿនលឿនក្នុងការគ្មានុយក្លេអ៊ែរ។ ក្នុងពេលនោះចិននិងរុស្ស៊ីបានអំពាវនាវឲ្យភាគីទាក់ទិននានាលើឧបទ្វីបកូរ៉េអត់ធ្មត់និងបញ្ឈប់រាល់សកម្មភាពឡើងជណ្តើរភាពតានតឹងក្នុងតំបន់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ