ការគ្រប់គ្រងជំលោះមិនច្បាស់នៅសមុទ្រខាងកើតត្រូវការមានកិច្ចសហការពីភាគីទាក់ទិនទាំងអស់

(VOVWORLD) - សិក្ខាសាលាលើកទី២៧អំពីការគ្រប់គ្រងជំលោះមិនច្បាស់នៅសមុទ្រខាងកើតប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ដល់ទី១៧ វិច្ឆិកា នៅឥណ្ឌូនេស៊ី។ 
ការគ្រប់គ្រងជំលោះមិនច្បាស់នៅសមុទ្រខាងកើតត្រូវការមានកិច្ចសហការពីភាគីទាក់ទិនទាំងអស់ - ảnh 1 ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ Vietnam+)


អញ្ជើញចូលរួម ព្រឹត្តិការណ៍នេះមានតំណាងចំនួន៧០រូបមកពីប្រ៊ុយណេ ចិន ហ្វីលីពីន ឥណ្ឌូ នេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី វៀតណាមនិងតៃវ៉ាន់ (ចិន)។

       ថ្លែងមតិប្រារព្ធសិក្ខាសាលា អនុរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីលោក Abdurrahman Mohammad Fachir បានលើកច្បាស់នូវទស្សនៈរបស់ឥណ្ឌូនេស៊ី នោះគឺ តំបន់សមុទ្រខាងកើតត្រូវមានការគ្រប់គ្រងតាមរយៈកិច្ចសហការរវាង ភាគីទាក់ទិននានាសំដៅបន្ធូរបន្ថយភាពតានតឹង។  លោក Fachir ឲ្យដឹងថែម ទៀតថា ក្នុងឆ្នាំនេះ ភាគីទាក់ទិននានាបានឯកភាពលើការអនុវត្តគំរោងការណ៍ រួមចំនួន៨ ក្រៅពីគំរោងការណ៍ដោយឡែកនៃប្រទេសនីមួយៗ។ តាមលោកថា គំរោងការណ៍នេះ នឹងរួមចំណែកសំខាន់ទៅក្នុងការនាំសមុទ្រខាងកើតក្លាយទៅ ជាតំបន់សន្តិភាព ស្ថិរភាព នាំមកនូវផលប្រយោជន៍ខាងសេដ្ឋកិច្ចក៏ដូចជាការជឿ ទុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសទាំងអស់ក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ