ការងារកម្មាភិបាល៖ ប្រមូលផ្ដុំប្រជាធិបតេយ្យ សាមគ្គីភាព ឯកភាពខ្ពស់

(VOVWORLD) - នាថ្ងៃទី៣០ មករា មហាសន្និបាតបក្សលើកទី១៣បន្តពិភាក្សាអំពីការងារកម្មាភិបាល។ 
ការងារកម្មាភិបាល៖ ប្រមូលផ្ដុំប្រជាធិបតេយ្យ សាមគ្គីភាព ឯកភាពខ្ពស់ - ảnh 1ទិដ្ឋភាពទូទាំងនៅក្នុងសាលប្រជុំនៃមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី១៣។
(រូបថត៖ TTXVN)
ឆ្លើយសំណួរអ្នកសារព័ត៌មានពាក់ព័ន្ធដល់ខ្លឹមសារនេះ លោក Nguyen Thanh Binh អនុប្រធានប្រចាំការនៃគណៈចាត់តាំងមជ្ឈឹមបានឲ្យដឹងថា៖ “ការងារត្រៀមរៀបចំកម្មាភិបាលនៅមហាសន្និបាតលើកទី១៣របស់បក្ស បានធានាគោលការណ៍ប្រមូលផ្ដុំប្រជាធិបតេយ្យ ហើយធានាសាមគ្គីភាពនិង ឯកភាពខ្ពស់បំផុតផងដែរ។ ទន្ទឹមនឹងនោះ ការងារកម្មាភិបាលបានដំណើរការ ប្រកបដោយលក្ខណៈ វិទ្យាសាស្ត្រ មានរបៀបរៀបរយ សត្យានុម័ត គ្រប់ជ្រុង ជ្រោយ ហើយត្រឹមត្រូវតាមគោលការណ៍របស់បក្ស។ ក្នុងនោះយកចិត្តទុកដាក់ ពិសេសដល់កត្តាគុណភាព ប្រសិទ្ធភាព មិនបញ្ចុះស្ដង់ដារ មិនរំលងនរណា ម្នាក់ដែលពិតជាមានសីលធម៌ ទេពកោសល្យនិងកិត្យានុភាពក្នុងបក្សនិងក្នុង ប្រជាជននោះឡើយ”។
លោក Nguyen Thanh Binh បានឲ្យដឹងថែមទៀតថា ដោយស្ដែងចេញពី ស្ថានភាពជាក់ស្ដែង ហើយផ្អែកលើបទដ្ឋាន លក្ខ័ណ្ឌ កិត្យានុភាពក្នុងបក្ស ក្នុង ប្រជាជន ក៏ដូចជាតម្រូវការចាប់បង្ខំពីមុខតំណែងនានា គណៈកម្មាធិការមជ្ឈឹម បក្សនីតិកាលទី១២បានឯកភាពខ្ពស់បំផុតក្នុងការជ្រើសរើសកម្មាភិ បាលមួយ ចំនួនដែលជា “ករណីពិសេស” ដើម្បីដាក់ជូនមហាសន្និបាតលើកទី១៣របស់បក្ស និងគណៈកម្មាធិការមជ្ឈឹមនីតិកាលទី១៣ ពិចារណានិងបោះឆ្នោតជ្រើសរើសជា សមាជិកការិយាល័យនយោបាយនិងលេខាធិការដ្ឋាននីតិកាលទី១៣ ផងដែរ។
មុននោះ នាថ្ងៃទី២៨ មករា មហាសន្និបាតបានពិភាក្សាហើយបោះឆ្នោត អនុម័តលើចំនួនសមាជិកគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១៣សរុប មាន ២០០ រូប រួមមានសមាជិកផ្លូវការ ១៨០ រូបនិងសមាជិកបម្រុង ២០ រូប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ