ការងារបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតរបស់វៀតណាមត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់

(VOVWORLD) -  នាពេលកន្លងមក វៀតណាមបានចាក់វ៉ាក់សាំងដោយឥតគិតថ្លៃជាង ៦០០ដូស ជូនចំពោះភ្នាក់ងារការទូតនិងសមាជិកនៃអង្គការស្ថិតក្នុងប្រព័ន្ធនៃអង្គការសហប្រជាជាតិរួមទាំងសាច់ញាត្តិរបស់ពួកគេទៀតផង។

ការងារបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតរបស់វៀតណាមត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ - ảnh 1អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang ឆ្លើយសំណួររបស់អ្នកយកព័ត៌មានជាតិនិងអន្តរជាតិ (រូបថតៈ TTXVN)

នារសៀលថ្ងៃទី ២៤ ខែមិថុនា នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសដែលបានធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺរណែត ក្នុងការឆ្លើយតបទៅនឹងសំនួរមួយដោយស្នើរឲ្យជ្រាបពីការអត្ថាធិប្បាយរបស់វៀតណាមលើមតិដែលថា វៀតណាមមានការរើសអើងរវាងប្រជាជនវៀតណាមនិងជនបរទេសក្នុងការចាក់វ៉ាក់សាំង អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានអះអាងថា ដោយមានគោលដៅឈានដល់ការគ្របដណ្ដប់ជាអតិបរមានៃមុខសញ្ញាចាក់វ៉ាក់សាំង ដោយសម្រេចបានភាពស៊ាំក្នុងសហគមន៍  តាមនោះ នាពេលកន្លងមក វៀតណាមបានចាក់វ៉ាក់សាំងដោយឥតគិតថ្លៃជាង ៦០០ដូស ជូនចំពោះភ្នាក់ងារការទូតនិងសមាជិកនៃអង្គការស្ថិតក្នុងប្រព័ន្ធនៃអង្គការសហប្រជាជាតិរួមទាំងសាច់ញាត្តិរបស់ពួកគេទៀតផង។

ទន្ទឹមជាមួយគ្នានោះ រដ្ឋាភិបាលវៀតណាមតែងតែយកចិត្តទុកដាក់និងជួយឧបត្ថម្ភដល់ជនបរទេសដែលកំពុងរស់នៅ សិក្សានិងធ្វើការនៅវៀតណាមដើម្បីទទួលបាននូវជីវភាពរស់នៅធម្មតាប្រកបដោយសុវត្ថិភាព ក៏ដូចជាទទួលបានការថែទាំសុខភាពនិងការព្យាបាលយ៉ាងសកម្មក្នុងករណីចាំបាច់។ វៀតណាមអះអាងថា ខ្លួនមិនរើសអើងក្នុងដំណើរការថែទាំសុខភាពនិងចាក់វ៉ាក់សាំងរវាងពលរដ្ឋវៀតណាមនិងពលរដ្ឋបរទេសដែលកំពុងរស់នៅសិក្សានិងធ្វើការនៅវៀតណាមឡើយ។ ពលរដ្ឋបរទេសនឹងត្រូវបានផ្តល់លក្ខខណ្ឌអំណោយផលសម្រាប់ការចាក់វ៉ាក់សាំងនៅពេលដែលប្រទេសវៀតណាមទទួលបានវ៉ាក់សាំងបង្ការកូវីដ ១៩ បន្ថែមទៀត ឆ្ពោះទៅគោលដៅបង្កើតភាពស៊ាំក្នុងសហគមន៍និងកំចាត់ចោលជំងឺរាតត្បាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ