ការចរចាពាណិជ្ជកម្មជាន់ខ្ពស់រវាងអាមេរិក និងចិន​នឹងតភ្ជាប់​ឡើងវិញ​នាសប្តាហ៍ខាងមុខ

(VOVWORLD) - លោក Mnuchin និងលោក Robert Lighthizer តំណាងពាណិជ្ជកម្មអាមេរិក នឹងជួបសន្ទនាជាមួយប្រធានក្រុមចរចា និងជាឧបនាយករដ្ឋមន្រ្តីចិន លោក Liu He ។

ការចរចាពាណិជ្ជកម្មជាន់ខ្ពស់រវាងអាមេរិក និងចិន​នឹងតភ្ជាប់​ឡើងវិញ​នាសប្តាហ៍ខាងមុខ - ảnh 1 រដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Steven Mnuchin  (រូបថត៖ NBC)

នាថ្ងៃទី ២៣ ខែ កញ្ញា រដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Steven Mnuchin បានប្រកាសថា ការចរចាពាណិជ្ជកម្មជាន់ខ្ពស់រវាងសហរដ្ឋអាមេរិកនិងចិន នឹងប្រព្រឹត្តិទៅជាបន្តនាសប្ដាហ៍ខាងមុខ នៅទីក្រុងវ៉ាស៊ីនតោននៃសហរដ្ឋអាមេរិក។ លោក Mnuchin និងលោក Robert Lighthizer តំណាងពាណិជ្ជកម្មអាមេរិក នឹងជួបសន្ទនាជាមួយប្រធានក្រុមចរចា និងជាឧបនាយករដ្ឋមន្រ្តីចិន លោក Liu He ។

ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ២៣ ខែកញ្ញា ចិនបានបញ្ជាទិញ សណ្តែកសៀងចំនួន 60 ម៉ឺន តោនរបស់អាមេរិក។ នេះត្រូវបានចាត់ទុកជាសញ្ញាវិជ្ជមានមួយ មុនកិច្ចចរចាជាន់ខ្ពស់ សំដៅស្វែងរកកិច្ចព្រមព្រៀងមួយ ស្ដីពីការបញ្ចប់សង្គ្រាមរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោកក្នុងរយៈពេលជាង ១ ឆ្នាំ កន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ