ការចរចាពាណិជ្ជកម្ម​រវាង​សហភាពអឺរ៉ុបនិង​ចក្រភពអង់​គ្លេសនៅ​តែ​មិនទាន់បានដោះស្រាយនូវការខ្វែងគំនិតគ្នា

(VOVWORLD) - នាថ្ងៃទី ៧ ធ្នូ អ្នកការទូតអឺរ៉ុបបានឲ្យដឹងថា បណ្ដាការចរចាស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសម្រាប់ដំណាក់កាលក្រោយ Brexit រវាងសហភាពអឺរ៉ុប (EU) និងចក្រភពអង់គ្លេសនៅតែជាប់គាំង ខណៈពេលដែលភាគីទាំងពីរមិនទាន់អាចដោះស្រាយការខ្វែងគំនិតដ៏ធំធេងបានឡើយ។ 
ការចរចាពាណិជ្ជកម្ម​រវាង​សហភាពអឺរ៉ុបនិង​ចក្រភពអង់​គ្លេសនៅ​តែ​មិនទាន់បានដោះស្រាយនូវការខ្វែងគំនិតគ្នា - ảnh 1 ទង់ជាតិអង់គ្លេស (ខាងក្រោម) និងទង់អ៊ឺរ៉ុប (ខាងលើ) នៅទីក្រុងឡុងប្រទេសអង់គ្លេស (រូបថត៖ THX / TTXVN)

យោងតាមប្រភពព័ត៌មាន ពោលខាងលើ ទោះបីភាគីទាំងពីរបានខិតខំប្រឹងប្រែង ធ្វើការចរចារហូតដល់យប់ថ្ងៃទី ៦ ខែធ្នូ ក៏ដោយ ប៉ុន្តែការខ្វែងគំនិតគ្នា ជុំវិញខ្លឹមសារ សំខាន់ ចំនួន ៣ រួមមានការបង្កើតទីលានលេងសមភាព ការជួយឧបត្ថម្ភរបស់រដ្ឋ និងរបរនេសាទត្រីនៅតែ មិនទាន់បានដោះស្រាយនៅឡើយ។ ក្នុងពេលនោះ សារព័ត៌ មានអង់គ្លេសបានឲ្យដឹងថា នាយករដ្ឋមន្រ្តីអង់គ្លេស នឹងធ្វើដំណើរទៅកាន់ទីក្រុងព្រុចសែ ដើម្បីចរចាជាមួយសហភាពអឺរ៉ុបលើកិច្ចព្រមព្រៀងក្រោយ Brexit ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ