ការចរចាអំពីការបង្កើតរដ្ឋាភិបាលនៅអាល្លឺម៉ង់បន្តទទួលបានការស្រុះចិត្តគំនិត

(VOVWORLD) - នាថ្ងៃទី ១០ មករា ភាគីនានាដែលចូលរួមការចរចាស្តីអំពីការបង្កើតរដ្ឋាភិបាល ថ្មីនៅអាល្លឺម៉ង់បន្តទទួលបានសម្លេងរួមក្នុងបញ្ហាមួយចំនួន ជាពិសេសគឺការគាំទ្រលុបចោល មធ្យោបាយដែលប្រើប្រាស់ម៉ាស៊ីន
ចំហោះក្នុង។
ការចរចាអំពីការបង្កើតរដ្ឋាភិបាលនៅអាល្លឺម៉ង់បន្តទទួលបានការស្រុះចិត្តគំនិត - ảnh 1 ការចរចាអំពីការបង្កើតរដ្ឋាភិបាលនៅអាល្លឺម៉ង់បន្តទទួលបានការស្រុះចិត្តគំនិត

(VOVworld) – នាថ្ងៃទី ១០ មករា ភាគីនានាដែលចូលរួមការចរចាស្តីអំពីការបង្កើតរដ្ឋាភិបាល ថ្មីនៅអាល្លឺម៉ង់បន្តទទួលបានសម្លេងរួមក្នុងបញ្ហាមួយចំនួន ជាពិសេសគឺការគាំទ្រលុបចោល មធ្យោបាយដែលប្រើប្រាស់ម៉ាស៊ីនចំហោះក្នុង។ ក្នុងការចរចាសម្ព័ន្ធគណៈបក្សប្រជាធិបតេយ្យសង្គមគ្រិស្ដសាសនា (CDU/CSU) របស់អធិការបតីលោកស្រី Angela Merkel និងគណៈបក្សប្រជាធិបតេយ្យ (SPD) សុទ្ធតែមានគោលបំណងទទួលបានគោលដៅខាងអាកាសធាតុដែលប្រទេសនេះបាននាំចេញរួមមានការលើកទឹកចិត្តប្រើប្រាស់បណ្ដាមធ្យោបាយអគ្គិសនីនិងចរាចរសាធារណៈ។ ក្រៅពីនោះ ភាគីទាំងពីរក៏ទទួលបានកិច្ចព្រមព្រៀងអំពីការបង្កើត មជ្ឈមណ្ឌលអភិវឌ្ឍន៍បញ្ញាសិប្បនិមិត្តរវាងអាល្លឺម៉ង់និងបារាំងផងដែរ។ ក្រោយរយៈពេល ៤ ថ្ងៃធ្វើការ ភាគីទាំងពីរបានទទួលបានការស្រុះចិត្តគំនិតអំពីបញ្ហាមួយចំនួនរួមមាន៖ គំរោងច្បាប់ទាក់ទាញពលករជាជនអន្តោប្រវេសន៍មានថ្វីដៃកាត់បន្ថយឧស្ម័ន្ធបញ្ចេញចោល ដល់ ៤០% ដល់ឆ្នាំ ២០២០ ហើយទទួលយកវិធានការកែទម្រេង់គោលនយោបាយខាងពន្ធ។ ប្រការនេះត្រូវបានចាត់ទុកជាសញ្ញាវិជ្ជមានក្នុងការចរចាបង្កើត រដ្ឋាភិបាលសម្ព័ន្ធភាព ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ