ការជួបប្រាស្រ័យពិភាក្សាអំពី “បដិវត្តន៍វៀតណាម ឡាវ កម្ពុជា ជាមួយនឹងជ័យជំនះ Dien Bien Phu”

ការជួបប្រាស្រ័យពិភាក្សាអំពី “បដិវត្តន៍វៀតណាម ឡាវ កម្ពុជា ជាមួយនឹងជ័យជំនះ Dien Bien Phu” - ảnh 1
តំណាងនៃប្រទេសទាំងបីថតរូបអនុស្សាវរីយ៍ (រូបថត៖ cpv.org.vn)


(VOVworld)-ការជួបប្រាស្រ័យពិភាក្សាអំពី “បដិវត្តន៍វៀតណាម ឡាវ កម្ពុជា ជាមួយ
នឹងជ័យជំនះ Dien Bien Phu” ជាសកម្មភាពរំលឹកខួបលើកទី៦០ នៃជ័យជំនះ Dien
Bien Phu ដោយសម្ព័ន្ធសមាគមមិត្តភាពវៀតណាម រួមផ្សំជាមួយសមាគមមិត្តភាព
វៀតណាម-ឡាវ សមាគមមិត្តភាពវៀតណាម កម្ពុជា រៀបចំឡើងនាថ្ងៃទី៨ឧសភា
នៅទីក្រុងហាណូយ វៀតណាម។

        ថ្លែងមតិនៅទីនេះ នាយឧត្តមសេនីយ៍​ ចៅ ផល្លី អនុរដ្ឋលេខាធិការក្រសួងការ
ពារជាតិកម្ពុជា និង ឧត្តមសេនីយ៍ត្រី Phouvong Vong Phom ជាប្រធានស្តីទី អគ្គស្នង
ការភ័ស្តុភារ នៃក្រសួងការពារជាតិឡាវ បានសម្តែងកិត្តយសដោយ បានចូលរួម
កម្មវិធីនេះ។ នាយឧត្តមសេនីយ៍ ចៅ ផល្លី និងឧត្តមសេនីយ៍ត្រី Phouvong បានអះ
អាងថា ជ័យជំនះ Dien Bien Phu មិនត្រឹមតែជាជ័យជំនះដ៏មហិមារបស់ ប្រជា
ជននិងកងទ័ពវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាជ័យជំនះរួមរបស់ប្រទេស ទាំងបីលើឥណ្ឌួចិនទៀតផង។ បទពិសោធន៍នៃជ័យជំនះនេះ ត្រូវបានជំនាន់វ័យ ក្មេងរបស់ប្រទេសទាំងបីឥណ្ឌូចិនសិក្សារៀនសូត្រនិងពង្រីកក្នុងដំណាក់កាលថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ