ការជួបប្រាស្រ័យមិត្តភាពព្រំដែនវៀតណាម - ចិនលើកទី ៥៖ អនុវត្តន៍រាល់សកម្មភាពជាក់ស្តែងដើម្បីព្រំដែនពោរពេញដោយសន្តិភាពនិងមិត្តភាព

(VOVWORLD) - កម្មវិធីជួបប្រាស្រ័យមិត្តភាពតាមព្រំដែន វៀតណាម - ចិនលើកទី ៥ កំពុងបានប្រព្រឹត្តទៅនៅខេត្ត Cao Bang (នៃប្រទេសវៀតណាម) និងខេត្តក្វាងស៊ី (នៃប្រ ទេសចិន) ក្នុងអំឡុងពេលពីថ្ងៃទី ១៩ដល់ថ្ងៃទី២១ខែវិច្ឆិកា។  
ការជួបប្រាស្រ័យមិត្តភាពព្រំដែនវៀតណាម - ចិនលើកទី ៥៖ អនុវត្តន៍រាល់សកម្មភាពជាក់ស្តែងដើម្បីព្រំដែនពោរពេញដោយសន្តិភាពនិងមិត្តភាព - ảnh 1 ឧត្តមសេនីយ៍ ឯក លោក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម

អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយវិទ្យុសម្លេងវៀតណាមនាឱកាសនេះ ឧត្តមសេនីយ៍ ឯក លោក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានអះ អាងថា វៀតណាមនិងចិនបានឯកភាពគ្នា រៀបចំកម្មវិធីជួបប្រាស្រ័យដោយស្មារតីជាក់ស្តែង ដោយឈានចូលការដោះស្រាយសមស្របរាល់បញ្ហាព្រំដែន ដើម្បី ព្រំដែន ពោរពេញទៅដោយសន្តិភាពនិងមិត្តភាព។

លក្ខណៈពិសេសថ្មីនៃសកម្មភាពឆ្នាំនេះគឺ៖ ការហ្វឹកហាត់ស្វែងរកនិងជួយសង្គ្រោះ; រៀបចំពិធីពិនិត្យព្យាបាលជំងឺនិងចែកថ្នាំដល់ប្រជាជននៅសងខាងព្រំដែនជាដើម។

ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh បានសង្កត់ធ្ងន់ថា ដើម្បីឲ្យសកម្មភាព ជួបប្រាស្រ័យមិត្តភាពតាមព្រំដែន វៀតណាម-ចិន នាំមកនូវប្រសិទ្ធភាពជាក់ស្តែងជាងនេះទៅទៀតនាពេលខាងមុខ ភាគីទាំងពីរត្រូវកំណត់គោលដៅសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រំប្រទល់មានស្ថិរភាពនិងប្រជាជនទទួលបានអត្ថប្រយោជន៍ជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ