ការជួបសន្ទនាសេដ្ឋកិច្ចយុទ្ធសាស្ត្រអាមេរិក-ចិនលើកទី៦នឹងប្រព្រឹត្តទៅនៅប៉េកាំង
(VOVWORLD) /  
 |
ការជួបសន្ទនាសេដ្ឋកិច្ចយុទ្ធសាស្ត្រអាមេរិក-ចិនឆ្នាំ២០១១ (vietnamplus.vn) |
Vovworld-ក្រសួងការបរទេសអាមេរិកនាថ្ងៃទី១៣ឧសភាបានប្រកាសថា ការជួបសន្ទនាសេដ្ឋកិច្ចនិងយុទ្ធសាស្ត្រអាមេរិក-ចិនលើកទី៦នឹងបានរៀបចំនៅ
ទីក្រុងប៉េកាំងនាដើមខែកក្កដាខាងមុខ។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John
Kerry និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Jacob Lew នឹងចូលរួមការជួបសន្ទនាលើកនេះរួមជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi និងឧបនាយករដ្ឋមន្ត្រីលោក
Wang Yang។ នៅជំនួបសន្ទនាលើកទី៦នេះ ភាគីទាំងពីរនឹងប្រមូលផ្ដុំពិភាគ្សាការ
សាកល្បងនិងឱកាសដែលប្រទេសទាំងពីរកំពុងត្រូវប្រឈមមុខ ក្នុងទំនាក់ទំនង
ទ្វេភាគីនិងសកលលោកទាំងមូល។ ការជួបសន្ទនាក៏ជាការបន្តប្រធានបទដែល
រដ្ឋមន្ត្រីការបរទេស John Kerry បានពិភាក្សាជាមួយភាគីចិនក្នុងដំណើរទស្សនកិច្ច
នៅប៉េកាំងនាខែកុម្ភៈកន្លងមកនិងដំណើរទស្សនកិច្ចនៅប៉េកាំងក្នុងសប្ដាហ៍នេះ
របស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Jacob Lew៕
-VOVWORLD