ការដែលវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំ G7 បើកចេញឱកាសកសាងទំនាក់ទំនងខាងសេដ្ឋកិច្ចជាមួយកាណាដា

(VOVWORLD) - ក្នុងឱកាសដែលនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចនៅកាណាដានិងចូលរួមកិច្ចប្រជុំកំពូលក្រុម G7 បើកទូលាយនៅរដ្ឋ Quebec នោះ ទំព័រវេបសាយរបស់មូលនិធិអាស៊ី ប៉ាស៊ីហ្វិកកាណាដា (AFP Canada) នាថ្ងៃទី៩ មិថុនា បានបង្ហោះអត្ថបទសរសេររបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមដោយចំណងជើងថា “ការដែលវៀតណាមចូលរួមកិច្ចប្រជុំកំពូល G7 បើកចេញឱកាសកសាងទំនាក់ទំនងខាងសេដ្ឋកិច្ចនិងខាងយុទ្ធភូមិសាស្ត្រជាមួយកាណាដា”។
ការដែលវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំ G7 បើកចេញឱកាសកសាងទំនាក់ទំនងខាងសេដ្ឋកិច្ចជាមួយកាណាដា - ảnh 1 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ថ្លែងសុន្ទរកថានៅកិច្ចប្រជុំកំពូល G7 បើកទូលាយ (រូបថត៖ TTXVN)

អត្ថបទនេះបានលើកឡើងយ៉ាងច្បាស់ថា ការដែលនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំកំពូល G7 បើកទូលាយនោះ គឺមានអត្ថន័យដ៏សំខាន់ណាស់ ខណៈដែលប្រទេសទាំងពីរកំពុងរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូត។ វៀតណាមនិងកាណាដាបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រកាលពីខែវិច្ឆិកាឆ្នាំ២០១៧។ ប្រការនេះបានបង្ហាញនូវការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងការបង្កើនទំនាក់ទំនងសហប្រតិបតិ្តការនិងចំណងមិត្តភាពទ្វេភាគី។

        អត្ថបទនេះបានបញ្ជាក់ថា ការដែលវៀតណាមនិងកាណាដាសុទ្ធតែជាសមាជិកក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មលើគ្រប់ជ្រុងជ្រោយនិងជឿនលឿនសំរាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) នោះ នឹងនាំមកនូវឱកាសជាច្រើនសំរាប់ភាគីទាំងពីរក្នុងការផ្លាស់ប្ដូរទំនិញទៅវិញទៅមក ក៏ដូចជាជួយឧបត្ថម្ភគ្នាក្នុងការជ្រៀតចូលទីផ្សារតំបន់និងអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ