ការដោះស្រាយការលំបាកក្នុងវិបត្តិន៍ជំងឺ Covid -19៖ ផ្តល់អាទិភាពដល់ការប្រើប្រាស់ទំនិញរបស់វៀតណាម

(VOVWORLD) - ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ នៅឯមជ្ឈមណ្ឌលពាណិជ្ជកម្មនិងផ្សារទំនើបនានានៅទីក្រុងហាណូយ សុទ្ធសឹងតែត្រូវបានគេរៀបចំទីកន្លែងសមស្របដើម្បីតាំងលក់ទំនិញ ឬដាក់ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជនឱ្យមកទិញទំនិញផងដែរ។
ការដោះស្រាយការលំបាកក្នុងវិបត្តិន៍ជំងឺ Covid -19៖ ផ្តល់អាទិភាពដល់ការប្រើប្រាស់ទំនិញរបស់វៀតណាម - ảnh 1 ផ្តល់អាទិភាពដល់ការប្រើប្រាស់ទំនិញរបស់វៀតណាម (រូបថតឧទាហរណ៍៖ SGGP)

យោងតាមការវាយតម្លៃរបស់អតិថិជនបានឲ្យដឹងថា ទំនិញវៀតណាមធានាបាននូវប្រភពដើម និងត្រូវបានលក់តាមតម្លៃត្រឹមត្រូវដែលបានកំណត់។ ទាំងនេះគឺជាគុណសម្បត្តិដែលបានរួមចំណែកក្នុងការនាំទំនិញវៀតណាមឲ្យខិតជិតជាមួយអតិថិជនជាឲ្យបានច្រើនថែមទៀតផងដែរ។ គួរបញ្ជាក់ថាក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២០ ការលក់រាយទំនិញបានស្រូបយក ៨០,៣% នៃបរិមាណទំនិញសរុបនិងកើនឡើង ៣,៤% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនផងដែរ។ លោកស្រី Vu Thi Hau ប្រធានសមាគមលក់រាយវៀតណាមបានមានប្រសាសន៍ថា៖

«ប្រព័ន្ធលក់រាយកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជំរុញការលក់ទំនិញនិងបម្រើអតិថិជន ហើយថែមទាំងផ្តោតការយកចិត្តទុកដាក់ជាពិសេសចំពោះផលិតផលវៀតណាមផងដែរ។ ប្រព័ន្ធលក់រាយ ក៏កំពុងសហការជាមួយក្រុមហ៊ុនផលិត ដើម្បីនាំផលិតផលទាំងនោះដល់ដៃអតិថិជន ព្រមទាំងធានានូវគុណភាពនិងតម្លៃល្អបំផុតផងដែរ។ សម្រាប់ផលិតផលតាមរដូវកាល ប្រព័ន្ធលក់រាយក៏បានធ្វើអាជីវកម្មបានយ៉ាងច្រើន រួមទាំងគាំទ្រផ្នែកបច្ចេកទេសយ៉ាងខ្លាំង ជាងឆ្នាំមុនទៀតផង ពោលគឺពី ២០%ទៅ ២៥%»។

អ្នកជំនាញសេដ្ឋកិច្ចជឿជាក់ថាក្នុងបរិបទដ៏លំបាកនេះ អង្គភាពអាជីវកម្មចាំបាច់ត្រូវទាញយកពីការធ្វើអាជីវកម្មនៅលើទីផ្សារក្នុងស្រុក ហើយនេះក៏ជាឱ្យបានល្អ ដើម្បីបញ្ជាក់ពីឋានៈនិងគុណភាពទំនិញនិងមានតម្លៃប្រកួតប្រជែង សំដៅទទួលបានការជឿទុកចិត្តរបស់អតិថិជនក្នុងស្រុកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ