ការដោះស្រាយជម្លោះនៅសមុទ្រខាងកើតត្រូវផ្អែកលើច្បាប់អន្តរជាតិ

(VOVWORLD) - ពាក់ព័ន្ធដល់សមុទ្រខាងកើត តំណាងជាច្រើនបានចាត់ទុកថា បញ្ហានេះមិនត្រឹមតែជាបញ្ហាតំបន់ប៉ុណ្ណោះទេ ថែមទាំងជាបញ្ហាអន្តរជាតិដែលពាក់ព័ន្ធដល់ស្ថិរភាព សន្តិសុខនិងសេរីភាពខាងនាវាចរណ៍របស់ប្រទេសទាំងអស់ដែលមានផលប្រយោជន៍នៅក្នុងតំបន់។
ការដោះស្រាយជម្លោះនៅសមុទ្រខាងកើតត្រូវផ្អែកលើច្បាប់អន្តរជាតិ - ảnh 1 បណ្ដាតំណាងចូលរួមសិក្ខាសាលា។ (រូបថត៖ TTXVN)

នាថ្ងៃទី៦ វិច្ឆិកា នៅមជ្ឈមណ្ឌលព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានឯករាជ្យអ៊ុយក្រែន (UNIAN) បានប្រារព្ធធ្វើឡើងសិក្ខាសាលាក្រោមមូលបទ “យុត្តាធិការនៅសមុទ្រនៅតាមតំបន់ជម្លោះនិងតំបន់ប្រកួតប្រជែងនានានៅសមុទ្រខ្មៅ សមុទ្រ Azov និងសមុទ្រខាងកើត” ដោយមានការចូលរួមរបស់អ្នកវិទ្យាសាស្ត្រ អ្នកជំនាញនិងមេធាវីអ៊ុយក្រែនជាង២០នាក់។

ពាក់ព័ន្ធដល់សមុទ្រខាងកើត តំណាងជាច្រើនបានចាត់ទុកថា បញ្ហានេះមិនត្រឹមតែជាបញ្ហាតំបន់ប៉ុណ្ណោះទេ ថែមទាំងជាបញ្ហាអន្តរជាតិដែលពាក់ព័ន្ធដល់ស្ថិរភាព សន្តិសុខនិងសេរីភាពខាងនាវាចរណ៍របស់ប្រទេសទាំងអស់ដែលមានផលប្រយោជន៍នៅក្នុងតំបន់។ ហេតុនេះហើយ ការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិទាំងមូលដល់បញ្ហាសមុទ្រខាងកើតគឺជាការងារចាំបាច់។

លោកសាស្ត្រាចារ្យរង Viktor Konstantinov នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិចំណុះសាកលវិទ្យាល័យជាតិ Kiev បានចាត់ទុកថា ប្រទេសទាំងអស់ចាំបាច់ត្រូវគោរពច្បាប់អន្តរជាតិ។ តាមលោករូបនេះថា ទោះបីជាតុលារការអន្តរជាតិបានចេញសាលក្រមស្ដីពីករណីបណ្ដឹងរបស់ហ្វីលីពីនកាលពីឆ្នាំ២០១៦ក៏ដោយ ប៉ុន្តែស្ថានភាពនិងគោលជំហររបស់ភាគីនានានៅសមុទ្រខាងកើតមិនទាន់មានការផ្លាស់ប្ដូរជាច្រើននៅឡើយទេ។

ចំណែក អ្នកវិទ្យាសាស្ត្រនយោបាយ Volodymyr Volya ជាអ្នកជំនាញផ្នែកបញ្ហាអន្តរជាតិ បានចាត់ទុកថា ទស្សនៈរបស់វៀតណាមចំពោះបញ្ហាជម្លោះដែនសមុទ្រគឺឥតងាករេជានិច្ច ដោយប្រកាន់ខ្ជាប់នូវការរក្សាភាពអត់ធ្មត់ ជៀសវាងសកម្មភាពដែលអាចញាំងឲ្យស្ថានភាពកាន់តែស្មុគស្មាញ។ គោលជំហររបស់វៀតណាមនោះគឺដោះស្រាយជម្លោះនៅសមុទ្រខាងកើតតាមរយៈវិធានការនយោបាយ-ការទូតដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ